ញាក់សាច់! ពិធីមង្គលការ មួយនេះចាយលុយរាប់លានទស្សនាហើយធានាថាច្រណែនហ្មង (មាន Video Clip)

ញាក់សាច់! ពិធីមង្គលការ មួយនេះចាយលុយរាប់លានទស្សនាហើយធានាថាច្រណែនហ្មង (មាន Video Clip)

អូស្ត្រាលី៖ នេះគឺជាពិធីមង្គលការដែលអាចនិយាយបានថាពិតជាអស្ចារ្យ មិនសរសើរមិនបាន និងពិតជាគួរឲ្យច្រណែនបំផុតចំពោះកូនក្រមុំកូនកំលោះមួយគូនេះ។តាមរយៈវីដេអូឃ្លីបដែលមានរយៈពេល៦នាទី និង ២៩វិនាទី បានបង្ហាញនូវទិដ្ឋភាព ដ៏អស្ចារ្យ នៃពិធីមង្គលការ របស់កូនក្រមុំ កូនកំលោះមួយគូ ដែលហ៊ានចំណាយលុយ ខ្ទង់លានដុល្លារ និងសម្ភារៈ ជាច្រើន ដែលមើលហើយ ពិតជាកើតចិត្តច្រណែន ជាក់ជាមិនខាន។

ក្នុងឃ្លីបវីដេអូនេះ គឺជាពិធីមង្គលការ របស់ជនជាតិអូស្ត្រាលី ដែលកូនក្រមុំ មានឈ្មោះថា Aysha ហើយកូនកំលោះ មានឈ្មោះថា Salim Mehajer បានធ្វើឲ្យកក្រើក និងល្បីរន្ទឺ ពេញបណ្តាញអ៊ីនធឺណែត ក៏ដូចជាសារព័ត៌មាន ក្នុងស្រុកជាច្រើន។ ជាមួយគ្នានេះដែរ នៅក្នុងពិធីមង្គលការនេះ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ រហូតដល់ទៅ ៤គ្រឿងឯណោះ និងមានរថយន្ត ទំនើបៗ ចំនួន ៣៥គ្រឿង ផ្សេងទៀត ដូចជា Lamborghini និង Hummer ហើយក៏មានម៉ូតូ Harley-Davidson ចំនួន ៤៥គ្រឿង ទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែឧទ្ធម្ភាគចក្រ រថយន្ត និងម៉ូតូ ទំនើបៗទាំងនោះ បានចំណាយអស់ ច្រើនជាង ៥០លានដុល្លារអូស្រ្តាលី (ជាង ៣៦លាន ដុល្លារអាមេរិក) ទៅហើយ៕

ប្រភព៖ khmerload

  • ញាក់សាច់! ពិធីមង្គលការ មួយនេះចាយលុយរាប់លានទស្សនាហើយធានាថាច្រណែនហ្មង (មាន Video Clip)已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:វីដេអូ
Tags: