ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់

6 Videos


បន្ទាប់ពីបានបង្ហោះសារខ្លីមួយដែលមានន័យអង្វរដល់ចិត្តគេកុំឲ្យមើលងាយមនុស្ស ថ្មីៗនេះ ប៊ុត សីហា ក៏បានបញ្ចេញនូវសារមួយទៀតដែលបង្ហាញពីការពេញចិត្តចំពោះអ្វីដែលគេមានសព្វថ្ងៃ។

ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់

ប៊ុត សីហា បានសរសេរសារបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ខ្លួនលោក ផ្ទាល់ថា «ចូរកុំយកខ្ញុំទៅប្រៀបធៀបជាមួយអ្នកដទៃ ព្រោះថាមនុស្សកើតមក មិនដូចគ្នាទេ មិនថា រូប សម្បត្តិ មុខមាត់ កិត្តិយស សមត្ថភាព ព្រេងវាសនា !!! ទោះជាយ៉ាងណាខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមានរាល់ថ្ងៃនេះ អាចនិយាយបានថាពីអ្នកស្រែ ហើយជាអ្នកក្រ ម្នាក់រហូតដល់ មានថ្ងៃនេះ បានប៉ុននេះ វាជាមោទកភាពរបស់ខ្ញុំនិងគ្រួសារ ព្រោះរាល់អ្វីៗដែលខ្ញុំបាន មកគឺបានមកពីការខិតខំប្រឹងប្រែតស៊ូ ដោយសមត្ថភាពផ្ទាល់ខ្លួន មិនមែនបានដោយពាក្យសម្តីអែបអបរឺ មានខ្សែ មានខ្នងអ្វីទេ!!! គេល្អគេខ្ពស់ជារឿងរបស់គេ ទេវតាមានភ្នែក ល្អ អាក្រក់ គេគង់តែដឹង»

ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់

កន្លងទៅ ប៊ុត សីហា ក៏ធ្លាប់បានសរសេរសារបង្ហោះនៅក្នុងបណ្តាញទាក់ទងសង្គម ហ្វេសប៊ុករបស់ខ្លួនថា « ជិវិតមួយនេះដើរដល់កន្លែងនេះ វាជាមោទកភាពមួយសម្រាប់ ខ្លួនខ្ញុំ និងក្រុម គ្រួសារ សូមកុំមើលងាយមនុស្សព្រោះមនុស្សអាចបង្កើតមនុស្សបាន!! ចរិតល្អរឺអាក្រក់គង់ មានថ្ងៃណា មួយគេនឹងដឹង!!មិនបាច់ខំប្រឹងសម្តែងទេ!! អ្នកដើរផ្លូវអ្នកកុំប៉ះពាល់ខ្ញុំ ព្រោះខ្ញុំមិនបានទៅ ប៉ះពាល់ឬ រករឿងអ្នកណាទេ!!!»

ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់

តាមរយៈសារនេះអាចបង្ហាញឲ្យដឹងថាមានអ្នកដែលបានធ្វើឲ្យ ប៊ុត សីហា អាក់អន់ស្រពន់ ចិត្តហើយទើបគេសុខចិត្តទម្លាយចេញនូវសារបែបនេះ ? ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានលួងលោម និងលើកទឹកចិត្តឲ្យប៊ុត សីហា ប្រឹងតស៊ូអត់ធ្មត់ដើម្បីភាពជោគជ័យក្នុងជីវិតនាពេលអនាគត៕ ដេវីត

ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់ប៊ុត សីហា លើកហេតុផល ដើម្បីបញ្ឈប់រឿងរិះគន់