ស្តាយបំផុត! ស៊ន សៀវ​ម៉ី ​ជ្រុះ​ពី​​ការ​ប្រកួត​​​អូ​ឡាំ​​ពិ​ក​នៅ​ប្រេស៊ីល

​​នៅវេលា​ម៉ោង​០៧ និង​៣០នាទីយប់​(ម៉ោង​ក្នុងស្រុក) ថ្ងៃ​ទី​២០ សីហា​ ២០១៦ ​ វិរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ត្រូវ​​បាន​​ធ្លាក់​ពី​ការ​ប្រកួត​​នៅក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិករដូវក្ដៅ នាទីក្រុង RIO ប្រទេសប្រេស៊ីល បន្ទាប់​ពី​បាន​ប៉ះជាមួយ​កីឡការិនីហូឡង់ Reshmie Oogink ។

គួររំលឹកថា នៅ​ម៉ោង​១០​ព្រឹក​នៅ​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​នឹង​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ទី​២០ សីហា ២០១៦ ម៉ោង​នៅ​ប្រទេស​កម្ពុជា វិ​រ​កីឡាការិនី តេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ និង​កី​ឡ​ការិនី​ហូ​ឡង់ Reshmie Oogink នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ នាទី​ក្រុង RIO ប្រទេស​ប្រេ​ស៊ី​ល ខណៈ​ដែល​វេលា​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ធ្វើការ​សុំ​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​ពី​ចម្ងាយ​ឱ្យ​បាន​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ផង ។

ស៊ន សៀវ​ម៉ី បាន​និយាយ​ថា ៖ «​ខ្ញុំ​មិន​ហ៊ាន​ធានា ទុក​មុន​បាន​ទេ សម្រាប់​លទ្ធផល​ចាញ់ ឬ​ឈ្នះ​យ៉ាងណា​ក្តី ប៉ុន្តែ​ខ្ញុំ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​លើកទឹកចិត្ត ខកចិត្ត​នោះ​ទេ គឺ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​»​។

ចំណែកឯ​កីឡាការិនី​ហូ​ឡង់ Reshmie Oogink ដែល​ត្រូវ​ប៉ះ​ជាមួយ ស៊ន សៀវ​ម៉ី មាន​ប្រវត្តិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ជា​ច្រើន ហើយ​នាង​ក៏​ទើបតែ​បាន​ទទួល​មេដាយមាស​ក្នុង​ការ​ប្រកួត WTF President’s Cup ក្នុង​ប្រភេទ​ទម្ងន់ ៧៣ គីឡូក្រាម និង​គ្រង​តំណែង​លេខ​២ ក្នុង​ការ​ប្រកួត​នៅ​ទ្វីបអឺរ៉ុប ដើម្បី​ទទួល​បាន​សិទ្ធិ​មក​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នេះ​។

នៅ​ក្នុង​វិញ្ញាសា​តេ​ក្វា​ន់​ដូ​មាន​ច្រើន​ប្រភេទ ទម្ងន់​ដែល ស៊ន សៀវ​ម៉ី ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​+៦៧​គីឡូក្រាម គូប្រកួត​របស់​ស៊ន សៀវ​ម៉ី មាន​មក​ពី​ចិន នេ​ប៉ា​ល់ ហ្វី​លី​ពី​ន អង់គ្លេស បារាំង ហូ​ឡង់ ម៉ិ​ក​ស៊ិ​ក កូដ​ឌី​វ័​រ ស៊ែ​ប៊ី ន័​រវេ​ស និង​ប្រទេស​ផ្សេង​ទៀត ដែល​ក្នុង​ចំណោម​ពួក​គេ គឺ​មាន​ច្រើន​គ្នា មាន​ប្រវត្តិ​ទទួល​បាន​មេដាយ ។

ស៊ន សៀវ​ម៉ី ជា​ក្ដី​សង្ឃឹម​របស់​កម្ពុជា នោះ​គឺ​ដោយសារ​តែ​នាង​មាន​សមត្ថភាព​ដណ្ដើម​កៅអី​ទៅ​ប្រកួត​តំណាង​ទ្វីបអាស៊ី និង​ជា​កីឡាការិនី​ល្បីឈ្មោះ​របស់​កម្ពុជា​តែ​ម្នាក់​គត់ ដែល​មានឱកាស​ហ្វឹកហាត់​បាន​យូរ​ជាងគេ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល មុន​កម្មវិធី​ប្រកួត​មក​ដល់ ។ យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ថា នៅ​ក្នុង​សមរភូមិ​ដណ្ដើម​មេដាយ​អូ​ឡាំ​ពិ​ក​លើក​ដំបូង​របស់​វីរ​កីឡាការិនី តេ​ក្វា​ន់​ដូ​កម្ពុជា​រូប​នេះ នាង​ធ្វើ​បាន​កម្រិត​ណា​ទេ ក្នុង​ពេល​ដែល​នាង​ត្រូវ​សុំ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គាំទ្រ ពេល​នាង​ប្រកួត​នា​ម៉ោង​៨​យប់​នេះ​ផង ៕