អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!

6 Videos


ថ្វីត្បិតតែ ខ្ញុង មានឈ្មោះជាស្ត្រីមេម៉ាយកូនមួយ តែចិត្តរបស់នាងវិញ មិនប្រាថ្នាបុរស ដែលមានគូស្រករនោះទេ នាងមានបំណងចង់បានបុរសដែលនៅកំលោះ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាស្វាមីរបស់នាងនាពេលអនាគត ។

អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!

ឆ្នាំនេះខ្ញុងចូលវ័យ ៣២ ឆ្នាំហើយ តែរូបសម្រស់របស់នាងកាន់តែក្មេងជាងមុន និងមានមន្តស្នេហ៍ទាក់ទាញ បានធ្វើឲ្យបុរសៗមួយចំនួនលង់ស្នេហ៍លើនាងជាច្រើនរូប រហូតមានអ្នកខ្លះហ៊ានឧបត្ថម្ភថវិការប្រសិន បើនាងយល់ព្រមទទួលយកក្តីស្នេហ៍ពីគេ ។ រហូតមកទល់ពេលនេះ ខ្ញុង នៅពុំទាន់បង្ហាញមុខមាត់អ្នកដែលបានតាមស្រលាញ់នាងនោះទេ ផ្ទុយទៅវិញ នាងបែរជានិយាយថា ពិបាកនៅក្នុងការសម្រេចចិត្តណាស់ ដូច្នេះហើយទើបនាងសុខចិត្តនៅម្នាក់ឯង ។

អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!

ទោះបីជាមិនទាន់បង្ហើបប្រាប់ពីបុរសដែលនាងពេញចិត្តក្តី ប៉ុន្តែ ខ្ញុង បានបង្ហើបប្រាប់ពីបុរសនៅក្នុងដូងចិត្តរបស់នាងថា «បុរសដែលខ្ញុំស្រលាញ់គឺមិនពាក់ព័ន្ធជាមួយនារីណា និយាយរួមគឺនៅលីវ ជាពិសេស បើបានបុរសនៅកំលោះកាន់តែប្រសើរ ព្រោះជាចំណូលចិត្តរបស់ខ្ញុំ (សើច…) ។ មិនថាបុរសរូបនោះមានវ័យប៉ុន្មានទេ ឲ្យតែខ្ញុំស្រលាញ់ពេញចិត្ត ខ្ញុំនឹងទទួលយកភ្លាម»

អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!

ខ្ញុង ធ្លាប់ឆ្លងកាត់ជីវីតស្នេហាបរាជ័យម្តងរួចមកហើយ ដូច្នេះទើបធ្វើឲ្យ នាងមានអារម្មណ៍ភ័យខ្លាច និងពិបាកសម្រេចចិត្តនិងជ្រើសរើសគូថ្មី ៕ អាលីណា

អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!អីយ៉ា ខ្ញុង ព្រលយពាក្យថា ចង់បានប្តីកំលោះ!