ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

6 Videos


ពៅ បញ្ញាពេជ្រ ដែលបានទៅព្យាបាលខ្លួនដោយវិធីធ្វើលំហាត់ប្រាណនៅឯប្រទេសថៃជាយូរ មកហើយនោះទំនងជានាងនឹកដល់មាតុភូមិកំណើត និង មានគម្រោងចង់វិលមកវិញទើបនាងបានបង្ហើបពីរឿងនេះក្នុងហ្វេសប៊ុក ។

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

ក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញ ពៅបញ្ញាពេជ្រ បង្ហោះរូបភាពអមដោយ សារដែលនាងសរសេរថា៖ មើលតែរូបបានហើយបងប្អូនហាមដាច់ខាតកុំក្រឡេកមើលលើទំបូលទូ ឱ្យសោះសុទ្ធតែសំបកឡាំងទុកខ្ចប់ឥវ៉ាន់ត្រឡប់ទៅផ្ទះវិញ ។

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

ស្របជាមួយគ្នានេះដែរ ពៅ បញ្ញាពេជ្រ ក៏បានបង្ហោះសារដែលរៀបរាប់ ពីខ្សែជីវិត នាងដ៏គួរ ឲ្យអាណិតក្នុងនោះនាងបានសរសេរថា ៖

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

ហេហេមនុស្សស្រីម្នាក់នេះមិនដែលគិតថានិងស្រលាញ់រទេះពិការមួយនេះទេ ប៉ុន្តែខ្សែជីវិត និងព្រហ្មលិខិតកំណត់អោយនាងអង្គុយលើរទេះមួយនេះដោយគ្មានកាលវេលាកំណត់ ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានសួរនាងពីស្ថានភាពសុខភាពនាងពិសេសចង់ដឹងថាតើនាងអាច ដើរបានឬនៅ ? នាងក៏បានសរសេរឆ្លើយតបថាសុខភាពនាងល្អជាងមុនច្រើនតែអ្វីដែលជាបញ្ហាសំខាន់ គឺនៅតែមិនទាន់អាចដើរបាននៅឡើយ…។ គេក៏បានលើកទឹកចិត្តឲ្យនាងប្រឹងតស៊ូបន្តទៀត… ។

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

កន្លងទៅនេះ ពៅ បញ្ញាពេជ្រធ្លាប់បានសរសេរសារដែល មើលទៅគួរឲ្យអាណិតចំពោះរូបនាង ក្នុងនោះនាងបានសរសេរថា គ្មានអ្វីសប្បាយចិត្តជាងគេជូនដើរផ្សារហើយបានញុំាការ៉េមដែលខ្ញុំចូលចិត្តទេ បានតែប៉ុណ្ណឹងក៏ខ្ញុំគ្រប់គ្រាន់ ទោះបីជាមួយជីវិតនេះខ្ញុំមិនអាចងើបឡើងដើរបានដូចដើមវិញក៏ដោយ !! អោយធ្វើម្តេចបើនេះជាវាសនាខ្ញុំទៅហើយ ? ។ ទោះជានាងសរសេរសារខ្លីតែបើវិភាគពិចារណាទើបយល់ថាមានន័យជ្រៅ… ។

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

ពៅ បញ្ញាពេជ្រ ពេលនេះនាងកំពុងស្ថិតនៅអ៊ូប៊ុនរ៉ាត់ចាន់ថានីលើទឹកដីថៃនៅឡើយដោយ នាងបានទៅព្យាបាលខ្លួនដោយវិធីធ្វើលំហាត់ប្រាណដើម្បីឲ្យនាងអាចដើរបានព្រោះមកទល់ពេលនេះនាងពុំទាន់អាចដើរបាននៅឡើយទេ។នាងបានប្រឹងប្រែងថែទាំសុខភាពតាមវិធីគេងពីព្រលប់ភ្ញាក់ពី ព្រលឹមសូត្រធម៌ហាត់ប្រាណញ៉ាំទឹកដើម្បីធ្វើឲ្យមានសុខភាពល្អសម្រស់ស្អាត ។

ពៅ បញ្ញាពេជ្រ គ្រោងវិលមកស្រុកខ្មែរវិញ

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២ គ្រាប់កាលពីថ្ងៃទី២៣កុម្ភៈ ២០០៧វេលាម៉ោង៦និង៣០នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល។តាំងពីនោះ រហូតមកទល់ ពេលនេះសមត្ថកិច្ចមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយទេ ៕

ដេវីត