​ក្រុមគ្រួសារ​ជនរងគ្រោះ សុំអោយ​តុលាការខេត្ត​កំពង់ឆ្នាំង ផ្តន្ទាទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនល្មើស សុខ រ៉ា​មេ​ត (​ហៅ​មិច​)​ដែល​បាន​ចាក់​សាំង​ដុត​កុមារី និង​ម្តាយ​របួសធ្ងន់​

ខេត្តកំពង់ឆ្នាំង៖ ករណីជនល្មើសឈ្មោះ សុខ រ៉ាម៉េត ហៅមិច ចាក់សាំងដុតស្ត្រីជាម្តាយនិងកូនអាយុ១០ឆ្នាំកាលពីម៉ោង៧យប់ ថ្ងៃទី១១ ខែ សីហាឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅក្នុងភូមិផ្សា ឃុំផ្សា ស្រុកបរិបូរណ៍ ត្រូវបានលោក សុខ រិទ្ធ អាយុ ៥៥ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិ ទួលរការ ឃុំមេលំ ស្រុកបរិបូណ៌ ដែលត្រូវជាឪពុកស្ត្រីរងគ្រោះ និង ជាជីតារប ស់កុមារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដោ យបានចោទពីបទ ប៉ុនប៉ងធ្វើមនុស្សឃាដ និងបានទាមទារឲ្យមានការផ្តន្ទាទោសតាមច្បា ប់ចំពោះជនសង្ស័យអោយបានម៉ឺងម៉ាត់បំផុត និងបានប្តឹងទាមទារសំណងជម្ងឺចិត្តជាប្រាក់ចំនួនប្រាំមួយម៉ឺនដុល្លារអាមេរិក។

020b6

គួររំលឹកថា ហេតុការណ៍ខាងលើនេះបានកើតឡើង នៅម៉ោង៧យប់ ថ្ងៃទី១១ ខែ សី ហា ឆ្នាំ២០១៦កន្លងទៅ នៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បុរសម្នាក់ឈ្មោះសុខ រ៉ាម៉េត (ហៅមិច) អាយុ៤៨ឆ្នាំ មុខរបរជាអ្នកជួញក្តីស្និតស្នាលជាមួយក្រុមអ្នកច្បាប់មួយចំនួន ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាក់សាំងដុតក្មេងស្រីម្នាក់ ឈ្មោះ សុឡី អាយុ១០ឆ្នាំ និងស្ត្រីម្នាក់ជាម្តាយឈ្មោះ លី សុគន្ធា អាយុ២៤ឆ្នាំ (ជាស្ត្រីមេម៉ាយមានកូន២នាក់ ) រងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ម៉ែកូន និងបានឆាបឆេះតូបរួមនិងឥវ៉ាន់មួយចំ នួនធំ កុំតែបានអ្នកស្រុកជួយលត់កុំអីឆេះម៉ត់។

020b3
020b4

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យបាននិយាយថា គេមានការអន់ចិត្តជាសង្សាររបស់គេ ដោយមានការឈ្លោះប្រកែកគ្នាព្រោះតែប្រចណ្ឌ័ ក៏បានយកសាំង១ដបចំណុះ១លីត្រដាក់លើដីក្នុងតូបលក់ឥវ៉ាន់របស់នាង ពេលនាងឃើញក៏ប្រវាយប្រតប់គ្នា ក្នុងពេលភ្លើងសាំងឆាបឆេះឡើង ក៏ឆេះតូប ខ្លួននាងនិងកូននាងតែម្តង បណ្តាលអោយរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះទាំង២នាក់ត្រូវបានគេបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកខេត្តទាំងយប់ និងដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ត្រូវបានគ្រូពេទ្យខេត្តបញ្ជូនសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ឯកុមាររងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា៤ រាជធានីផ្នំពេញ ។

020b1

ក្រោយពេលកើតហេតុអ្នកជិតខាង បានមកជួយពន្លត់ភ្លើងឆេះតូបលក់ឥវ៉ាន់ ហើយក៏បាននាំគ្នាប្តឹងទៅមន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនីតិវិធីច្បាប់។

020b5

ប្រជាពលរដ្ឋ ក៍ដូចជាគ្រួសារជនរងគ្រោះនៅក្នុងស្រុកបរិបូណ៌ សង្ឃឹមថាតុលាការខេត្តកំពង់ឆ្នាំង និងចាត់វិធានការណ៍ផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចាត់ការទៅលើជនល្មើសឈ្មោះ សុខ រ៉ាមេត (ហៅមិច) ដែលជាអ្នកជួញក្តីស្និនិងតស្នាលជាមួយក្រុមអ្នកច្បាប់មួយចំនួន ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដែលរឿងនេះក្រុមអ្នកកាសែតក្នុងខេត្តកំពង់ឆ្នាំងនិងតាមដានដល់ទីបញ្ចប់រហូតជនល្មើសត្រូវបានផ្តន្ទាទោស៕ ( រិទ្ធិជ័យ )