ជម្លោះ​រយៈពេល​ ៦​ ឆ្នាំ​ រវាង​ ទួរគី​ និង​ អ៊ីស្រាអែល​ ត្រូវ​បាន​បញ្ចប់​

ជម្លោះ​រយៈពេល​ ៦​ ឆ្នាំ​ រវាង​ ទួរគី​ និង​ អ៊ីស្រាអែល​ ត្រូវ​បាន​បញ្ចប់​

សភារបស់ប្រទេស ទួរគី បានអនុម័តនៅថ្ងៃសៅរ៍នេះ នូវកិច្ចព្រមព្រៀងសម្របសម្រួលជាមួយនឹងប្រទេស អ៊ីស្រាអែល ដែលបានចុះហត្ថលេខាកាលពីខែ មិថុនា ជាកិច្ចព្រមព្រៀងដែលបញ្ចប់ទំនាស់រវាងមហាអំណាចទាំងពីរនៅមជ្ឈិមបូព៌ា ។

ទំនាក់ទំនងរវាង ទួរគី និង អ៊ីស្រាអែល រង្គោះរង្គើនៅពេលដែលទាហាន ម៉ារីន អ៊ីស្រាអែល សម្រុកចូលក្នុងនាវា ស៊ីវិលមួយគ្រឿងរបស់ប្រទេស ទួរគី កាលពីខែ ឧសភា ឆ្នាំ ២០១០ សម្លាប់ជនជាតិ ទួរគី ១០ នាក់ នៅពេលដែលនាវានោះ បើកបរសំដៅទៅរកតំបន់ ហ្កាសាស្ទ្រីប ដែលប្រទេស អ៊ីស្រាអែល ហាមប្រាមមិនឲ្យមានការចេញចូល ។ អ៊ីស្រាអែល បានសុំអភ័យទោសចំពោះការវាយឆ្មក់នោះ និងបង់សំណង ២០ លានដុល្លារ ដល់គ្រួសារអ្នកស្លាប់ និងអ្នករងរបួស ។

សមាជិកសភានិយាយថា ប្រទេស អ៊ីស្រាអែល ពឹងផ្អែកច្រើនទៅលើប្រភពធនធានរបស់ ទួរគី ដូច្នេះ អ៊ីស្រាអែល មិនអាចមានទំនាស់នឹង ទួរគី បានឡើយ ក្នុងពេលដែល អ៊ីស្រាអែល ឡោមព័ទ្ធដោយប្រទេស ឥស្លាម ។ ម្យ៉ាងទៀត ធនធានឧស្ម័នក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏ស្ថិតក្រោមអធិបតេយ្យភាព ទួរគី ហើយផ្លូវដឹកជញ្ជូនឧស្ម័នធម្មជាតិ ចេញពី អ៊ីស្រាអែល ទៅកាន់ទ្វីបអឺរ៉ុប ក៏ត្រូវឆ្លងកាត់ប្រទេស ទួរគី ផងដែរ ។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី ២៨ មិថុនា ធ្វើឡើងដោយសារការព្រួយបារម្ភរបស់ប្រទេសទាំងពីរ ទាក់ទងនឹងគ្រោះថ្នាក់ផ្នែកសន្តិសុខដែលកំពុងកើនឡើងក្នុងតំបន់ ។ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យប្រទេស អ៊ីស្រាអែល អនុញ្ញាតដល់ការនាំយកជំនួយមនុស្សធម៌ ទៅកាន់តំបន់ ហ្កាសា តាមរយៈកំពង់ផែ អ៊ីស្រាអែល ។

ជម្លោះ​រយៈពេល​ ៦​ ឆ្នាំ​ រវាង​ ទួរគី​ និង​ អ៊ីស្រាអែល​ ត្រូវ​បាន​បញ្ចប់​

ជម្លោះ​រយៈពេល​ ៦​ ឆ្នាំ​ រវាង​ ទួរគី​ និង​ អ៊ីស្រាអែល​ ត្រូវ​បាន​បញ្ចប់​
ប្រភព៖ jpost

  • ជម្លោះ​រយៈពេល​ ៦​ ឆ្នាំ​ រវាង​ ទួរគី​ និង​ អ៊ីស្រាអែល​ ត្រូវ​បាន​បញ្ចប់​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:ជីវិតនិងសង្គម
Tags: