ក្មេងស្រីជំទង់ ២នាក់ ជិះម៉ូតូ គេចពីប៉ូលិសកំពុងដេញតាម ត្រូវឡានបុកប៉ើងស្លាប់មួយរបួសមួយ (វីដេអូ)

តៃវ៉ាន់៖ ក្មេងស្រីជំទង់២នាក់ជិះម៉ូតូScooter មួយគ្រឿងគេចពីការតាមចាប់របស់ប៉ូលិសបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់របួសម្នាក់ដោយសារត្រូវរថយន្តMini Cooperមួយគ្រឿងជិះបុកយ៉ាងពេញទំហឹងបណ្តាលឲ្យហោះប៉ើងចេញពីម៉ូតូគួរឲ្យរន្ធត់បំផុត ហើយទិដ្ឋភាពជាក់ស្តែង ថតបានដោយកាមេរ៉ាសុវត្ថិភាព ស្ថិតនៅក្នុងទីក្រុង Haohsiung នៃកោះតៃវ៉ាន់។

ប្រភពព័ត៌មានឲ្យដឹងថា ក្មេងស្រីរងគ្រោះពីរនាក់ មានអាយុ ១៥ឆ្នាំ ដូចគ្នា បានបើកគេចពីការតាមចាប់របស់ប៉ូលិស ដោយសារនាង មិនមានបណ្ណបើកបរ។ ក្មេងស្រីរងគ្រោះ ត្រូវរថយន្តបុកប៉ើង ចម្ងាយ ៣០ម៉ែត្រ ហើយក្មេងស្រីជិះខាងក្រោយ មិនពាក់មួកសុវត្ថិភាព បានបោកក្បាលផ្ទប់នឹងផ្លូវថ្នល់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។ ភ្លាមៗ គេបានបញ្ជូនក្មេងស្រីរងគ្រោះទាំងពីរ ទៅសង្គ្រោះបន្ទាន់ តែជាអកុសល ក្មេងស្រីរងគ្រោះម្នាក់ ដែលជិះខាងក្រោយបានបាត់បង់ជីវិត ព្រោះតែរបួសគ្រាំក្នុងធ្ងន់ធ្ងរពេក។ចំណែកឪពុកម្តាយក្មេងស្រីរងគ្រោះ ទាំងពីរ មានការខឹងសម្បារយ៉ាងខ្លាំង និងបានចោទប៉ូលិស ថាជាអ្នកបង្កហេតុទៀតផង។នេះជាករណីមួយ ដែលគួរតែទុកជាបទពិសោធន៍ និងពិចារណា ដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា៕

ប្រភព khmerload

  • ក្មេងស្រីជំទង់ ២នាក់ ជិះម៉ូតូ គេចពីប៉ូលិសកំពុងដេញតាម ត្រូវឡានបុកប៉ើងស្លាប់មួយរបួសមួយ (វីដេអូ)已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/08/20  Category:វីដេអូ
Tags: