រុស្សុីបាញ់មីសុីលជាច្រើនគ្រាប់ចេញពីនាវាចម្បាំង កម្ទេចទីបញ្ជាការ និងឃ្លាំងអាវុធសកម្មប្រយុទ្ធនៅសុីរី

មន្ដ្រីក្រសួងការពារជាតិរុស្សុីបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះថា កងទ័ពជើងទឹករុស្សុីបានបាញ់មីសុីលធុន Kalibr ជាច្រើនគ្រាប់ចេញពីនាវាចម្បាំង Serpukhov និងនាវាចម្បាំង Zeleny Dol របស់ខ្លួនដែលប្រចាំការនៅសមុទ្រមេឌីទែរ៉ានេ ទៅលើទីតាំងឈរជើងរបស់ក្រុមរណសិរ្ស Jabhat Al-Nusra ជាសកម្មប្រយុទ្ធមានបណ្ដាញទំនាក់ទំនងជាមួយក្រុម Al-Qaeda នៅប្រទេសសុីរី ។

រុស្សុីបាញ់មីសុីលជាច្រើនគ្រាប់ចេញពីនាវាចម្បាំង កម្ទេចទីបញ្ជាការ និងឃ្លាំងអាវុធសកម្មប្រយុទ្ធនៅសុីរី

សេចក្ដីរាយការណ៍បានឲ្យដឹងថា មីសុីលទាំងនោះបានកម្ទេចទីបញ្ជាការដ្ឋានមួយកន្លែង និងជំរុំយុទ្ធជនមួយកន្លែងទៀតរបស់ក្រុមសកម្មប្រយុទ្ធ Nusra មានមូលដ្ឋាននៅទីក្រុង Darret Izza ព្រមទាំងបានបំផ្លាញឃ្លាំងអាវុធ និងកន្លែងច្នៃគ្រាប់មីននៅខេត្ត Aleppo ទៀតផង ។

រុស្សុីបាញ់មីសុីលជាច្រើនគ្រាប់ចេញពីនាវាចម្បាំង កម្ទេចទីបញ្ជាការ និងឃ្លាំងអាវុធសកម្មប្រយុទ្ធនៅសុីរី

គួររំលឹកជូនថា នាដើមសប្ដាហ៍នេះ រុស្សុីបានបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួន ដោយហោះហើរចេញពីទឹកដីប្រទេសអុីរ៉ង់ធ្វើសកម្មភាពទម្លាក់គ្រាប់បែក វាយប្រហារតាមអាកាសទៅលើទីតាំងសំខាន់ៗជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធនៅប្រទេសសុីរី បង្កឲ្យមានការខូចខាតជាដំណំ ៕

រុស្សុីបាញ់មីសុីលជាច្រើនគ្រាប់ចេញពីនាវាចម្បាំង កម្ទេចទីបញ្ជាការ និងឃ្លាំងអាវុធសកម្មប្រយុទ្ធនៅសុីរី

Related