រូបមន្តបូរាណ ជំរុញសក់ឆាប់ដុះរហ័ស និង ខ្មៅរលើប

6 Videos


មនុស្សជាច្រើនបានព្យាយាមរិះរកវិធី និង ប្រើប្រាស់ផលិតផលថ្លៃៗជាថ្នូនឹងការព្យាបាលសក់ និង ថែទាំសម្រស់សក់ឱ្យស្ថិតស្ថេរ ។ បើសិនជាអ្នក ជាអ្នកស្រលាញ់ចូលចិត្តសក់ដែរនោះ យើងសូមណែនាំវិធីបូរាណមួយដែលជួយឱ្យសក់ឆាប់វែង និងការពារសក់ស្កូវ ថែមទាំងរក្សាសម្រស់សក់ឱ្យខ្មៅរលោង ដូចធម្មជាតិ ។

រូបមន្តសក់ស្អាត ៖
§- លាងអង្ករឱ្យស្អាត ( បរិមាណប្រមាណ ៣៤០ ក្រាម )
– ដាក់ត្រាំក្នុងចានប្រមាណ ១៥ នាទី ដោយកូរជារឿយៗ
– ច្រោះយកទឹកអង្ករចេញ ហើយច្រកទុកមួយឡែក
– រក្សាទឹកអង្ករទុកផ្អាប់ចោល ១ ថ្ងៃ រហូតដល់ឡើងជូរបន្តិច
– ចាក់ទឹកអង្ករចូលទៅក្នុងខ្ទះ ដាំឱ្យពុះ រួចទុកឱ្យត្រជាក់
– ប្រើទឹកអង្ករនេះសម្រាប់កក់សក់ និង ម៉ាស្សាលើស្បែកក្បាលថ្នមៗ
– លាងទឹកចេញជាការស្រេច ។

រូបមន្តនេះបានមកពីប្រជាជននៅភូមិមួយនៃប្រទេសចិន គឺភូមិ HUANGLUO ដែលគេហៅថា«ភូមិនារីសក់វែង» ។ រូបមន្តនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឱ្យសរសៃសក់រឹងមាំ និង ឆាប់ដុះ។ ស្ត្រីៗនៅភូមិនេះកាត់សក់តែម្តងនៅពេលគាត់មានអាយុ ១៨ឆ្នាំ បន្ទាប់មកពួកគាត់កក់សក់ដោយប្រើរូបមន្តនេះ ហើយពួកគាត់មានសក់ខ្មៅរលោង វែងគួរឱ្យកត់សម្គាល់ ៕

លក្ខិណា