អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ

6 Videos


មានភស្ដុតាងលើសិលាចារឹកបានកត់ត្រាការរៀបចំមន្ទីរពេទ្យ ឬ អរោគ្យសាលាដែលមានចំនួន ១០២ នាសម័យព្រះបាទជ័យវរ្ម័នទី ៧ អរោគ្យសាលានីមួយៗ មានគ្រូពេទ្យ ២ នាក់អមដោយគិលានុបដ្ឋាយិកាពីរនាក់ មនុស្សប្រុសម្នាក់ គ្រូថ្នាំពីរនាក់ នៅឃ្លាំងសម្រាប់ចែកចាយថ្នាំសង្កូវ… នេះជាភស្ដុតាងនៃវិស័យសុខាភិបាលនៃអាណាចក្រខ្មែរយើងនាសម័យអង្គរ ។

អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ

តាមឯកសារចងក្រងដោយលោកបណ្ឌិត សាស្ត្រាចារ្យ ធុយ ចាន់ធួន អ្នកបុរាណវិទូនៃរាបណ្ឌិតសភាកម្ពុជាបានបង្ហាញថា បើនិយាយពីប្រវត្តិវិស័យសុខាភិបាលខ្មែរគឺមិនអាចគេចចេញពីសិលាចារិកសាយហ្វុងបានឡើយ។ស្លោករបស់សិលាចារឹកសាយហ្វុង បានចារថា «ដោយសារពលយោធាទាំងនោះ ប្រៀបបានដូចវេជ្ជបណ្ឌិត ពោរពេញ ដោយយុទ្ធសាស្ត្រវេជ្ជបណ្ឌិតទាំងនោះ គាត់នឹងកម្ចាត់សត្រូវ ដែលយារយីដល់ព្រះរាជាណាចក្រគឺជំងឺ ដោយមធ្យោបាយរបស់គាត់តែមួយគត់ «អាវុធ គឺឱសថ» ។

អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ

អ្នកស្រាវជ្រាវសង្គមជនជាតិឥណ្ឌា បានបញ្ជាក់ថា ប្រពៃណីព្យាបាលបុរាណតាមគម្ពីវេទ ដោយការកិនថ្នាំដោយប្រើអង្រែកិន ឬបុកថ្នាំ និងថ្មកិនថ្នាំនេះមានយូរ ១២០០ ឆ្នាំមុនគ្រិស្ដសករាជ ហើយក្នុងអរិយធម៌ឥណ្ឌា ។

អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ

ទាំងនេះជាភស្ដុតាងនៃការស្រាវជ្រាវ ដែលរូបខ្ញុំនិងសាស្ដ្រាចារ្យ Claude Dumurgier, Dr. Pen Monivutei,Mrs. Thuy Wanny បានសិក្សាប្រវត្តិចាប់តាំងពីសម័យនគរភ្នំរហូតដល់សម័យអាណានិគមបារាំង។កិច្ចការស្រាវជ្រាវនេះមានការជ្រោមជ្រែងពីមិត្តភក្ដិ ដែលជាអ្នកស្រាវជ្រាវនៅអាស៊ីអាគ្នេយ៍ និង មិត្តនៅឥណ្ឌាផងដែរ ។

អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ

ឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី, ក្រុមគ្រូឱសថបុរាណខ្មែរ នៅឆែប នៅគូលែន មានមិត្តភក្ដិនិងអតីតនិស្សិតរបស់ខ្ញុំ បានជួយជ្រោមជ្រែងក្នុងការសិក្សា តែការស្រាវជ្រាវការងារនេះមិនមានមូលនិធិទ្រង់នៅឡើយ ៕

សុថាត់

អ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណអ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណអ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណអ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណអ្នកបូរាណវិទ្យាសិក្សាពីវិស័យសុខាភិបាលជាតិ នាសម័យបូរាណ