គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ

 គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ

រាជធានីភ្នំពេញ : ហ្វេសប៊ុក (Facebook) ជាបណ្តាញទំនាក់ទំនងសង្គមមួយ ដែលមនុស្ស លើពិភពលោក ប្រើប្រាស់ ក្នុង ការ ជជែកលេងកម្សាន្ត និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប៉ុន្តែចំពោះយុវវ័យមួយចំនួន កំពុងតែភ្លើតភ្លើន ហើយប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង មួយនេះ ដើម្បីទាញប្រយោជន៍ និងប្រជាប្រិយភាព របស់ខ្លួនតាមរូបភាពមិនសមរម្យជាច្រើន។

គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ

ក្នុងនោះផងដែរគេហទំព៍រសែនសុខ  http://sensoknews.com/2016/08/20/9248.html/ សង្កេត ឃើញថា យុវវ័យទាំង បុរស ទាំងនារីបានប្រើប្រាស់រូបភាពសិចស៊ីរបស់ខ្លួន ដោយខ្លះ ស្លៀក ពាក់ តែខោអាវ ទ្រនាប់ និងខ្លះទៀត ហើយថតស្រាតបង្ហោះចូល  Facebook ថែមទៀតផង។

គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ

ជុំវិញនឹងបញ្ហានេះក៏មានការ រិះគន់យ៉ាងច្រើន ពីសំណាក់ ដែលមានចំណេះដឹងខ្ពស់ បានរៀន សូត្រយល់ដឹងពីក្រមសីលធម៌ ហើយក៏មានការគាំទ្រផងដែរ ពីសំណាក់យុវវ័យឈាមរាវ ដែល វាជាប្រធានបទមួយដែលមានទាំងមតិស្របនិងបដិសេធ។

គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ

ទោះជាយ៉ាងណាក្តី សារព័ត៌មាន សែនសុខ យើងខ្ញុំសង្ឃឹមថា យុវវ័យទាំងអស់ អាចបញ្ឈប់ សកម្មភាពទាំងអស់នេះ ដើម្បីរក្សា តម្លៃនារីខ្មែរ ហើយយើងដឹងច្បាស់ហើយថា Facebook គឺ បង្កើតឡើង ដើម្បីមនុស្សទាំងអស់គ្នា ប្រើប្រាស់ក្នុងផ្លូវល្អ និងទទួលបានអត្ថប្រយោជន៍ពីវា តាមរយៈការ ស្វែងយល់ពីព័ត៌មាន ចំណេះដឹង និងការកម្សាន្ត ផ្សេងៗ មិនដើម្បី បន្ទាបបន្ថោក តម្លៃរបស់នារីនោះឡើយ៕ចុះប្រិយមិត្តសែន សុខ យល់បែបណាដែរ ?

គួរយល់ដឹង !! យុវវ័យកំពុងតែប្រើប្រាស់ បណ្តាញសង្គមទំនាក់ទំនង (Facebook) ខុសទិសដៅ