កាកីសម័យថ្មី ពេលប្តីទៅឆ្ងាយលំនៅ នឹកឃ្លានរួមជ្រៅ នាំប្រុសសាហាយចូលដល់បន្ទប់

រាជធានីភ្នំពេញ ៖ ប្តីចេញទៅរកស៊ីតាមខេត្ត ប្រពន្ធនាំប្រុសសហាយ មកដេក ក្នុងបន្ទប់ប្តី តាម ទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១១និង កន្លះ យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីបុរសជាប្តី បានរៀបរាប់ប្រាប់អោយដឹងថា គាត់មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ ២៥ឆ្នាំ មុខរបរ អ្នកបើករថយន្តដឹកអ្នកដំណើរ ភ្នំពេញ-ខេត្ត កំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតភូមិឌុនឡេតឃុំគូកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បានរៀបការ ជាមួយប្រពន្ធ របស់ គាត់ឈ្មោះនៅ មុំ អាយុ២៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺអស់រយៈពេល៧ឆ្នាំមកហើយបង្កើត បានកូនស្រីអាយុ ២ឆ្នាំ ម្នាក់។ ប៉ុន្តែគាត់ជាអ្នកបើករថយន្តរត់ឈ្នួល ពីខេត្តកំពង់ស្ពឺ មកភ្នំពេញឡើងចុះៗ មិន សូវបាន នៅជាមួយប្រពន្ធជាប់លាប់ទេ ដេកនៅតាមខេត្តច្រើនជាងនៅជាមួយប្រពន្ធ ហើយប្រពន្ធរបស់ គាត់ ធ្វើការរោងចក្រនៅម្តុំរោងចក្រអ៊ីខាង ។

កន្លងមកថ្មីនេះប្រពន្ធរបស់គាត់ខុសប្លែកពីមុន ធ្វើឲ្យគាត់សង្ស័យថា លួចមាន សហាយ តែមិន មានភស្តុតាងគ្រប់គ្រាន់។ ទើបនៅយប់កើតហេតុ ប្អូនថ្លៃរបស់គាត់ បានឃើញប្រពន្ធនាំប្រុស ស្នេហ៍ចូលទៅក្នុងបន្ទប់ជួលលេខB21តាំងពីម៉ោង៧យប់អញ្ចឹងក៏បានទូរស័ព្ទទៅប្រាប់រូបគាត់។ ក្រោយពីដឹងរឿងហើយ ក៏បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺមកទាំងយប់ ។

បុរសជាប្តីឈ្មោះ ខៀវ ពិសិដ្ឋ បានបន្តថា ពេលមកដល់ឃើញហេតុការណ៍ផ្ទាល់ មិនបានធ្វើអ្វី ទេបានទៅប្តឹងមេភូមិដំណាក់ធំ១ឲ្យជួយអន្តរាគមន៍ទើបលោកមេភូមិ រាយការណ៍ទៅសមត្ថកិច្ ចចុះមកដល់ បន្ទប់ជួល គោះទ្វារ។មួយសន្ទុះ ទើបស្ត្រីជាប្រពន្ធបានបើកទ្វារចេញ មកធ្វើដូច ជាអត់ដឹងរឿងអីទេបានលាបម្សៅ មុខសស្គុះ និងស្លៀករ៉ូបពេលយប់។ចំណែកប្រុសសាហាយ ឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំមុខរបរជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រ យីហោ ចេសិន ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិខ្ចារអំពិលឃុំ បារាយ ស្រុក ស្រីសន្ធរខេត្តកំពង់ចាម បានរត់ចូលក្នុងបន្ទប់ទឹកទាំងខ្លួនអាក្រាត កាយតែភ្លាមៗ នោះ ស្ត្រីជាប្រពន្ធបានបោះកន្សែង ទៅឲ្យសាហាយរុំខ្លួនចេញមក ស្លៀកពាក់ ពេលដែលប្តីដើររក ឃើញ នៅក្នុងបន្ទប់ទឹក។

បន្ទាប់ពីចាប់បាន សហាយស្មន់ជាក់ស្តែង នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ នាំខ្លួន ស្រ្តីជាប្រពន្ធ ជាមួយប្រុសសហាយ និងបុរសជាប្តី ទៅសួរនាំនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យត្រូវបាន ប្រុស សាហាយបានប្រាប់ថា ពួកគេធ្វើការជាមួយគ្នាហើយ បាន ស្គាល់គ្នា២ខែនិងបានមករួមរស់ ជា មួយគ្នា បាន២ដងប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីជាប្រពន្ធនេះបានទាក់ទង ប្រុស សហាយ យូរ មកហើយ តែងតែនាំមកដេក បន្ទប់ជួល ពេលដែលប្តីអត់នៅ ។

ដោយឡែកស្រ្តីជាប្រពន្ធ ពេលទៅដល់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានស្រែកយំសំពះអង្វរ ប្តី ថា រូបគាត់ឈប់ធ្វើអញ្ចឹងទៀតហើយ ខ្លួនស្រឡាញ់ប្តីខ្លាំងណាស់។ទោះបីជាយ៉ាងណា បុរស ជាប្តីមិនបានបញ្ចេញកំហឹងក្រេវក្រោធទេ ពេលដែល ឃើញប្រពន្ធនាំសហាយ មកដេកនៅក្នុង បន្ទប់ផ្ទាល់ភ្នែកក៏ដោយគ្រាន់តែសុំឲ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ សុំលែងលះគ្នា ហើយប្រគល់ កូនស្រីអាយុ២ឆ្នាំ ទៅឲ្យប្រពន្ធនិងសុំចែកទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ធ្វើម៉េចបើគេអស់ចិត្ត ពីគាត់ ហើយ៕

កាកីសម័យថ្មី ពេលប្តីទៅឆ្ងាយលំនៅ នឹកឃ្លានរួមជ្រៅ នាំប្រុសសាហាយចូលដល់បន្ទប់ កាកីសម័យថ្មី ពេលប្តីទៅឆ្ងាយលំនៅ នឹកឃ្លានរួមជ្រៅ នាំប្រុសសាហាយចូលដល់បន្ទប់