ប្រពន្ធមកទាន់​ដេញ​«សាហាយ​ស្រី» ដែល​កំពុង​ស្រាត​ឲ្យ​ចេញ​ក្រៅ​ផ្ទះ

ភរិយា ដែលទំនងជាកំពុងក្ដៅក្រហាយខ្លាំង បានដេញ«ស្រីសាហាយ»ម្នាក់ របស់ស្វាមីខ្លួន ឲ្យ​ចេញ​ក្រៅ​បន្ទប់ ទាំង​រាង​កាយ​គ្មាន​ខោអាវ។ មិនត្រឹមតែប៉ុណ្ណឹង ភរិយារូបនោះបាន​ឆ្លៀត​ឱកាស​នេះ ថតជាវីដេអូ​ដាក់​បង្ហោះ​ផ្សាយ ពាសពេញ​នោះ​ផង​ទៀត។
ទិដ្ឋភាពបង្ហាញពីការបណ្ដេញសាហាយស្រី ចេញពីផ្ទះ ពីសំណាក់ប្រពន្ធ។

«កុំធ្វើបាបខ្ញុំអញ្ចឹងអី» នេះជាសម្លេងដង្ហោយ របស់ស្ត្រីជា«សាហាយ» ដែលកំពុងទ្រហោរយំ និងស្ថិតក្នុង​សភាព​ស្រាត​ននល​គោក បន្ទាប់ពីភរិយារបស់បុរស ដែលនាងកំពុង​លួច​មាន​ទំនាក់ទំនងស្នេហា​ជាមួយ​នោះ បាន​មក​ទាន់​ពេល​អ្នកទាំងពីរ កំពុងហៀបឡើងថានសួគ៌។ ហេតុការណ៍កើតឡើង នៅរាជធានីបាងកក ប្រទេសថៃ កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន។

សារព័ត៌មានអង់គ្លេស «Daily Mail» បានស្រង់ប្រភពផ្ទាល់កន្លែង មកបញ្ជាក់ថា ភរិយារបស់ស្វាមីក្បត់ចិត្ត បាន​ត្រឡប់​មក​ផ្ទះវិញមុនម៉ោង។ ដំបូងឡើយ នាងជាប្រពន្ធ​បានសំដែងចំងល់ជាខ្លាំង នឹងស្បែកជើងស្រី​មួយ​សម្រាប់ ដែល​ដាក់​នៅ​មាត់ទ្វាផ្ទះ។ ហើយចំងល់នោះ មិនខុសទេ ព្រោះពេលនាង​ចូលមកដល់​បន្ទប់​ទទួលភ្ញៀវ នាង​បាន​ប្រទះ​ឃើញ​​ស្វាមី​របស់​ខ្លួន កំពុងអោបប្រលោម​ស្ត្រីក្មេងម្នាក់ នៅក្រោមដើមទ្រូង ទាំងគ្មានសម្លៀកបំពាក់។

នៅចំពោះហេតុការណ៍នេះ ស្ត្រីជាភរិយាបានប្រមាញ់ស្រីសាហាយ ចេញពីផ្ទះរបស់ខ្លួន ដោយមិនបង្អង់​សូម្បី​មួយ​វិនាទី។ ស្រីសាហាយ ដែលគេបានស្ដាប់ឮសម្រែកទ្រហោរយំ បាននិយាយ ដោយអោបបាំងខ្លួន ដែល​គ្មាន​សម្លៀក​បំពាក់​ថា៖ «ម៉ែឪខ្ញុំមិនដែលធ្វើដាក់ខ្ញុំ ពីមុនមកអញ្ចឹងទេ សូមកុំធ្វើបាបខ្ញុំអញ្ចឹងអី»។

ចំណែកឯបុរសជាប្ដីវិញ ក៏បានបង្ហាញខ្លួន នៅក្នុងវីដេអូដែរ គឺបុរសម្នាក់ ដែលមានខោអាវពេញខ្លួន ហើយ​យក​កាបូប មក​ឲ្យស្ត្រី​សាហាយ​របស​ខ្លួន​នៅ​ខាង​ក្រៅ​ផ្ទះ យ៉ាងសង្ហាជាទីបំផុត។

ដំណឹងចុងក្រោយ ទាក់ទងនឹងករណីនេះ បានបញ្ជាក់ថា ស្ត្រីជាភរិយាបានលែងលះ ពីស្វាមីផិតក្បត់ ជាស្ថាពរ​ហើយ ខណៈស្ត្រីជាសាហាយ បានដាក់ពាក្យប្ដឹងទៅកាន់នគរបាល ពីបទបៀតបៀនរាងកាយ រហូតមាន​របួស។ នៅក្នុងហេតុការណ៍នេះ ស្ត្រីជាសាហាយ បានអះអាងថា ខ្លួនរងរបួសធ្ងន់ធ្ងរ​នៅត្រង់ភ្នែក៕