តូបលក់ស្បែកជើងចំនួន៨តូប ស្ថិតក្នុងផ្សារកន្ទួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងនាកណ្តាលយប់

(កណ្តាល)៖ តូបលក់ស្បែកជើងចំនួន៨តូប ក្នុងផ្សារកន្តួតសៀមរាប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងនាកណ្តាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះ ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោក ជុន វណ្ណី មេបញ្ជារការកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានប្រាប់ភ្នាក់ងារ Fresh News ទាំងកណ្តាលយប់នេះថា ការឆេះតូបក្នុងផ្សារកន្ទួតនេះ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិក៏ពុំទាន់ដឹងថា មានចំនួនប៉ុន្មានដែរ លោកគ្រាន់តែបញ្ជាក់ថា គិតត្រឹមម៉ោងជាង១២នេះ តូបលក់ស្បែកជើងចំនួន៨តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  ករណីមួយផ្សេងទៀត 

អគ្គីភ័យលេបត្របាក់គ្មានប្រណីទេ សូម្បីតែតូបមួយ ក៏មិនសល់ដែរ។ យ៉ាងណាក៏ដោយ ទោះបីជាមានការចូលរូមអន្តរាគមន័ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្តស្ទឹងត្រែងក៏ដោយ ក៏មិនអាចទប់ស្កាត់ព្រះអគ្កី មិនឲ្យលេបត្របាក់ផ្សារស្ទឹងត្រែងនេះ បានដែរ។ សមត្ថកិច្ច និយាយថា រថយន្តអគ្គិភ័យមានតែ ២គ្រឿង ដែលចំនួននេះ មិនអាចទប់ស្កាត់អណ្តាតភ្លើងដ៏ក្រហមឆ្អិនឆ្អៅ ឲ្យស្រាកស្រាន្ត បាននោះទេ ខណៈសមត្ថកិច្ចឯទៀត យាមកាមការពារសម្ភារៈរបស់អាជីវករ ដែលរំដោះបានមុនភ្លើងឆេះ ខ្លាចក្រែងមានក្រុមមនុស្សឆ្លៀតឨកាស លួចបន្ត។

សាក្សីនៅកន្លែងហេតុ បាននិយាយថា ស្ថានភាពអគ្គីភ័យនេះ ពិតជាមានសភាពធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរនៅត្រង់ថា អត់មានរថយន្តពន្លត់អគ្គីភ័យគ្រប់គ្រាន់ សម្រាប់ធ្វើកិច្ចអន្តរាគន៍ ឲ្យបានទាន់ពេលវេលា។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ សំណូមឲ្យអាជ្ញាធរខេត្ត ជាពិេសសក្រសួងមហាផ្ទៃ គួរមានការបន្ថែមរថយន្តពន្លត់អគ្គិភ័យ ឲ្យបានច្រើនថែមទៀត ដើម្បីកុំឲ្យមាន ហេតុការណ៍អាក្រក់កើតឡើងទៀត។ យ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ពីករណីស្លាប់ និងរបួសមនុស្សនោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត