អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ…

ខេត្ត​ត្បូងឃ្មុំ​ ៖ យុវជន​២​នាក់​បាន​ហែល​ទឹក​ឆ្លង​ព្រែក​ឆ្លូង ស្ថិត​នៅ​ចំណុចកំពង់​ជ្រៃ ក្នុងភូមិ​ស្រែ​កណ្តាល ឃុំ​កំ​ពាន់ ស្រុក​មេមត់ តែ​​​ចៃដន្យ​យុវជន​ម្នាក់​ហែល​បាន​តែ​ពាក់​កណ្តាល​ព្រែក​​ក៏​អស់ដៃ​​ហែល​ទៅ​មុខ​មិន​រួច ​​បណ្តាល​ឱ្យ​លង់​ស្លាប់​ ​ហេតុ​ការ​ណ៍​នោះកើតឡើង កាលពី​​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ទី​១៨ សីហា ២០១៦ ​រហូត​មកទល់​​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ សីហា ទើប​​រក​​សាកសព​​ឃើញ ។

ប្រភពឱ្យ​​​ដឹងថា យុវជន២​នាក់ម្នាក់ឈ្មោះ​ហុ​ន ហំ អាយុ​១៧​ឆ្នាំ ​បាន​ហែល​ឆ្លង​ព្រែក​​រួច និងម្នាក់ទៀត​ឈ្មោះ​ឈិ​ត វិ​រៈ​សិទ្ធ អាយុ​១៧​ឆ្នាំ ជា​​អ្នក​ហែល​មិន​រួច​ ត្រូវ​បាត់​ខ្លួន​នោះ ទាំងអស់​គ្នា​នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ ក្រោយ​​ពី​មាន​ហេតុ​ការណ៏​កើតឡើង​ ត្រូវប្រជាពលរដ្ឋ​​​នាំ​គ្នា​ចេញ​ទៅ​តាម​រក​អ្នក​ដែល​បាត់​នោះ តែ​ការ​រក​អស់ជា​ច្រើន​ម៉ោង​ នៅ​​តែ​មិន​ប្រទះ​ ។

បើតាម​អ្នក​ទី​១​ឈ្មោះ​ហំ បាន​រៀបរាប់​​​ថា ពួក​គេ​ទាំង​២​នាក់​ទើបតែ​នាំ​គ្នា​ត្រឡប់​មក​ពី​ទារ​​លុយ​ ដែល​គេ​ជំពាក់​ថ្លៃ​កាច់​ពោត​កាល​ពី​ប៉ុន្មាន​ថ្ងៃមុននៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ស្រប​ពេល​ដែល​វិល​ត្រឡប់​មក​វិញ ដល់​ត្រង់​ចំណុច​កំពង់​ជ្រៃ​ព្រែក​ឆ្លូង​ខាងជើង មិនឃើញ​មាន​ទូក​ម៉ាស៊ី​ន​ សម្រាប់​ជិះ​ឆ្លងកាត់​ទទឹង​ព្រែក​ឡើយ ។ ក្នុង​ពេល​នោះ​ ពួក​គេ​បាន​នាំ​គ្នា​ប្រថុយ​ហែល​ឆ្លង​ព្រែក​​តែម្តង ។ ​លុះ​​​ពេលដែល​ហែល​ទឹកបាន​ពាក់កណ្តាល​ព្រែក ត្រូវ​បាន​​ឈ្មោះ​សិទ្ធ អស់កម្លាំង​ហែល​ទៅ​មុខលែង​រួច​ ព្រមទាំង​បានឮ​ស្រែក​ឱ្យជួយ​ផង​ៗ ​។

តែ​រូបគេ​មិន​បាន​ទៅ​ជួយ​នោះ​ទេ គឺ​បាន​ប្រឹង​ហែល​ទៅមុខ​ទៀត ​រហូត​ដល់ត្រើយ​ម្ខាង​នៃ​ព្រែក​ និង​បាន​ប្រញាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង នាំ​គ្នា​ចេញ​​តាម​រក ​។ លោក​វរ​សេនី​យ៏​ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២០ ​សីហា ២០១៦ នៅ​ត្រង់​ចំនុច​កំពង់​មាតា ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ចំងាយ​ពី​កន្លែង​លង់ប្រមាណ​៦​គីឡូម៉ែត្រ ក៏បាន​ប្រទះ​ឃើញ​សាកសព​​អណ្តែត ។ ​សមត្ថកិច្ច​​​បានពិនិត្យ​មិនឃើញមាន​ស្លាកស្នាម​លើ​រាង​កាយ​ទេ ហើយ​ទទឹង​ព្រែក​មាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ ។ ដូច្នេះ​សព​ពិតជា​ស្លាប់​ដោយ​លង់ទឹកមែន ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពី វេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ នៅឆ្នេរសមុទ្រក្នុងឆ្នេរអូរឈើទាល បានជួបខ្យល់គួចខ្លាំង បណ្តាលរលកសមុទ្របក់បោកខ្លាំង រហូតបណ្តាលឲ្យអ្នកលេង ទឹកសមុទ្រម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានជួយសង្រ្គោះទាន់ពេលវេលា។

យោងតាមសេចក្តីរាយការណ៍ ព័ត៌មានបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើននាក់នាំគ្នា លេងទឹកនៅឆ្នេរអូរឈើទាល នៅចំណុចតូបលេខ៦៦៦ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ស្រាប់តែមានខ្យល់បោកបក់ និងគួចខ្លាំងលាយឡំជាមួយភ្លៀងបង្កជារលកសមុទ្រធំៗ បោកលើអ្នកលេងទឹកសមុទ្រ។

ភ្លាមៗនោះ អ្នកលេងទឹកសមុទ្រ បានផ្អើលឈូឆររត់ឡើងគោក តែជាអកុសល្យ បុរសម្នាក់បានលង់ទឹកស្លាប់ភ្លាមៗ បើទោះបីជាមានការ ព្យាយាមជួយសង្រ្គោះយ៉ាងណាក្តី។ ដោយឡែកភ្ញៀវទេសចរ ជាច្រើនទៀត ត្រូវបានក្រុមម៉ូតូទឹកនៅកន្លែងកើតហេតុ បានចេញជួយសង្រ្គោះទាន់ពេលវេលា។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ...

អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ...

អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ...

អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ...

អត់​ទូក​ នាំគ្នាហែលឆ្លងព្រែក ​ស្រាប់តែ...