ប្តីតាមទាន់ប្រពន្ឋ កំពុងត្រេកត្រអាល ជាមួយ សាហាយក្នុងបន្ទប់

រាជធានីភ្នំពេញ ៖ ប្តីចេញទៅរកស៊ីតាមខេត្ត ប្រពន្ធនាំប្រុសសហាយ មកដេកក្នុង បន្ទប់ប្តីតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើល

កាលពីវេលាម៉ោង១១និង១៥នាទីយប់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦តាម បណ្តោយផ្លូវលំស្ថិតនៅក្នុងភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មាន ពីបុរសជាប្តី បានរៀបរាប់ប្រាប់ អោយដឹងថា គាត់មានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ២៥ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកអ្នកដំណើរភ្នំពេញ-ខេត្តកំពង់ ស្ពឺ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើត ភូមិឌុនឡេត ឃុំគូក ព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀង។បានរៀបការជាមួយប្រពន្ធរបស់គាត់ ឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំមុខរបរកម្មការិនីរោងចក្រមានស្រុកកំណើត៥នៅខេត្តកំពង់ស្ពឺ អស់រយៈពេល៧ឆ្នាំមកហើយបង្កើតបានកូនស្រីអាយុ២ឆ្នាំម្នាក់។ ប៉ុន្តែគាត់ជាអ្នក បើករថយន្តរត់ឈ្នួល ពីខេត្តកំពង់ស្ពឺ-ភ្នំពេញឡើងចុះៗ មិនសូវបាន នៅជាមួយ ប្រពន្ធជាប់លាប់ទេ ដេកនៅតាមខេត្តច្រើន ជាងនៅជាមួយប្រពន្ធ ហើយប្រពន្ធ របស់គាត់ធ្វើការរោងចក្រនៅម្តុំរោងចក្រអ៊ីខាង។កន្លងមកថ្មីនេះប្រពន្ធ របស់គាត់ ខុសប្លែកពីមុនធ្វើឲ្យគាត់សង្ស័យថា លួចមានសហាយ តែមិនមានភស្តុតាង គ្រប់ គ្រាន់។ ទើបនៅយប់កើតហេតុ ប្អូនថ្លៃរបស់គាត់ បានឃើញប្រពន្ធនាំប្រុសស្នេហ៍ ចូលទៅក្នុងបន្ទប់ជួលលេខB21 តាំងពីម៉ោង៧យប់អញ្ចឹងក៏បានទូរស័ព្ទ ទៅប្រាប់ រូបគាត់។ក្រោយពីដឹងរឿងហើយក៏បានបើករថយន្ត ចេញពីខេត្តកំពង់ស្ពឺ មកទាំង យប់ ។

បុរសជាប្តីឈ្មោះ ខៀវ ពិសិដ្ឋ បានបន្តថា ពេលមកដល់ឃើញហេតុការណ៍ ផ្ទាល់ មិនបានធ្វើ អ្វីទេ បានទៅប្តឹងមេភូមិ ដំណាក់ធំ១ឲ្យជួយអន្តរាគមន៍ ទើបលោកមេ ភូមិ រាយការណ៍ទៅសមត្ថកិច្ចចុះមកដល់បន្ទប់ជួលគោះទ្វារ។មួយសន្ទុះទើបស្ត្រី ជាប្រពន្ធបានបើកទ្វារចេញមកធ្វើដូចជាអត់ដឹងរឿងអីទេបានលាបម្សៅមុខសស្គុះ និងស្លៀករ៉ូបពេលយប់។

ចំណែកប្រុសសាហាយ ឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុល ម៉ាស៊ីននៅក្នុងរោងចក្រយីហោ ចេសិន ស្នាក់នៅ សង្កាត់-ខណ្ឌស្ទឹងមានជ័យ ស្រុកកំណើត នៅភូមិខ្ចារអំពិល ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។បាន រត់ចូលក្នុងបន្ទប់ទឹកទាំងខ្លួនអាក្រាតកាយ តែភ្លាមៗនោះ ស្ត្រីជាប្រពន្ធ បានបោះ កន្សែង ទៅឲ្យសាហាយរុំខ្លួន ចេញមកស្លៀកពាក់ ពេលដែលប្តីដើររកឃើញ នៅ ក្នុងបន្ទប់ទឹក។បន្ទាប់ពីចាប់បានសហាយស្មន់ ជាក់ស្តែង នគរបាលប៉ុស្តិ៍ស្ទឹងមាន ជ័យ នាំខ្លួនស្រ្តីជាប្រពន្ធ ជាមួយប្រុសសហាយ និងបុរសជាប្តី ទៅសួរនាំនៅប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យត្រូវបានប្រុសសាហាយបានប្រាប់ថា ពួកគេធ្វើការជាមួយ គ្នាហើយបានស្គាល់គ្នា២ខែ និងបានមករួមរស់ ជាមួយគ្នា បាន២ដងប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីជាប្រពន្ធនេះ បានទាក់ទង ប្រុស សហាយយូរមកហើយ តែងតែនាំមកដេកបន្ទប់ជួលពេល ដែលប្តីអត់នៅ ។

ដោយឡែកស្រ្តីជាប្រពន្ធពេលទៅដល់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានស្រែកយំ សំពះអង្វរប្តីថា រូបគាត់ឈប់ ធ្វើអញ្ចឹងទៀតហើយ ខ្លួនស្រឡាញ់ប្តីខ្លាំងណាស់ ។

ទោះបីជាយ៉ាងណា បុរសជាប្តីមិនបានបញ្ចេញកំហឹង ក្រេវក្រោធទេ ពេលដែល ឃើញ ប្រពន្ធនាំសហាយ មកដេកនៅក្នុងបន្ទប់ផ្ទាល់ភ្នែក ក៏ដោយគ្រាន់ តែសុំឲ្យ សមត្ថកិច្ចជួយអន្តរាគមន៍ សុំលែងលះគ្នាហើយប្រគល់ កូនស្រីអាយុ២ឆ្នាំ ទៅឲ្យ ប្រពន្ធ និងសុំចែកទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ធ្វើម៉េចបើគេអស់ចិត្ត ពីគាត់ ហើយនោះ៕

ប្តីតាមទាន់ប្រពន្ឋ កំពុងត្រេកត្រអាល ជាមួយ សាហាយក្នុងបន្ទប់ ប្តីតាមទាន់ប្រពន្ឋ កំពុងត្រេកត្រអាល ជាមួយ សាហាយក្នុងបន្ទប់

 

ប្តីតាមទាន់ប្រពន្ឋ កំពុងត្រេកត្រអាល ជាមួយ សាហាយក្នុងបន្ទប់