ស្ត្រេ​ស​ពេកមែនទេ​? សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!

ស្ត្រេ​ស​ពេកមែនទេ​? សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!

បើ​តាម​ទ្រឹស្តី​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​និយម​សុខភាព​ថា គឺជា​ការ​សុខ​សប្បាយ​បរិបូរណ៍​ទាំង​ផ្លូវកាយ ចិត្ត និង​សង្គម ព្រមទាំង​មិន​មាន វត្ត​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រេ​ស ជា​ការពិបាក​ខាង​ផ្លូវចិត្ត​ដ៏​ធំ​មួយ សម្រាប់​មនុស្សជាតិ​។ វា​អាច​បណ្តាលមកពី​បញ្ហា​សុខភាព ទំនាក់ទំនង បញ្ហា​ផ្លូវចិត្ត ការផ្លាស់ប្តូរ​ជីវិត លុយកាក់ បញ្ហា​សង្គម ការងារ បរិស្ថាន និង​ការប៉ះទង្គិច​ខាង​ផ្លូវចិត្ត​ផ្សេងៗ​។

មនុស្ស​ម្នាក់​អាច​សិក្សា ពី​របៀប​គ្រប់គ្រង​ស្ត្រេ​ស​របស់ខ្លួន​បាន​។ អ្នក​គួរតែ​កំណត់​ឲ្យឃើញថា តើ​អ្វី​ទៅ ជាដើម​ចម​របស់​ស្ត្រេ​ស​នោះ រួច​រក​មធ្យោបាយ​កាត់បន្ថយ និង​សិក្សា​ពី​ប​របៀប​កាត់​បន្ថយ​ឥទ្ធិពល​របស់​វា​ចំពោះ​សុខភាព​។

​ចាប់តាំងពី​មនុស្ស​ម្នាក់ៗ មាន​មធ្យោបាយ​របស់ខ្លួន ក្នុង​ការទប់ស្កាត់​ភាព​ស្ត្រេ​ស​ដោយ​ខ្លួនឯង​មក ពួកគេ​អាច​ប្រើ​វិធី​សរសេរ នូវ​អ្វី​ដែល​ជា​មូលហេតុ អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ស្ត្រេ​ស របៀប​ដែល​ពួកគេ​មាន​ប្រតិកម្ម​ទៅ​លើ​វា និង​អ្វី​ដែល​ពួកគេ​បាន​ជំនះ​រួច​។

​សកម្មភាព​ទាំងឡាយ​ណា ដែល​បន្លប់​អារម្មណ៍ ក៏​អាច​បំបាត់​ស្ត្រេសបាន​ដែរ​។ វិធី​នេះ​នឹង​ជួយ​ឲ្យ​ពួកគេ ភ្លេច​នូវ​អ្វី​ដែល​ជា​បញ្ហា និង​ការ​ខ្វល់​ពី​រឿង​អវិជ្ជមាន​បាន​។ ពួកគេ​អាច​ប្រើ​វិធី​ដូចជា ការចូលរួម​ក្នុង​ស​ង្គ​ការស្ម័គ្រចិត្ត ឌី​ហ្សា​ញ​អ្វីមួយ សហការ​ជាមួយ​នរណាម្នាក់ និង​ចូលរួម​ក្នុង​កម្មវិធី​សប្បាយៗ នៅ​ពេលទំនេរ​។ ក្រៅពីនេះ ពួកគេ​ក៏​អាច​អាន​សៀវភៅ មើល​ទូរទស្សន៍ មើល​កុន លេង​អ៊ី​ន​ធើ​ណេត និង​ហ្គេម​ជាដើម​។

​យោង​ទៅតាម​ក្រុម​អ្នកជំនាញ​នៃ Anxiety and Depression Association of America បានឲ្យដឹងថា ការថែរក្សា​ឥរិយាបថ​វិជ្ជមាន គឺជា​វិធី​ដ៏​ល្អ​បំផុត នៅពេល​ចង់​បំបាត់​ស្ត្រេ​ស​។ ជាមួយនឹង​ការគិត​បែប​វិជ្ជមាន​ជានិច្ច នឹង​ជួយ​អ្នក​មិន​អាច​គិត​អ្វី ដែល​ខុសឆ្គង​ចំពោះ​អ្វីៗ​ជុំវិញខ្លួន ដែល​រំខាន​ដល់​ជីវិត​រស់នៅ​រាល់​ថ្ងៃ​ឡើយ​។ ឥរិយាបថ​វិជ្ជមាន​នោះ មានដូចជា ការ​សើច ការសរសើរ និង​សប្បាយ​ជាមួយ​នឹង​អ្វី ដែល​ទទួលបាន ប៉ុន្តែ មិន​ត្រូវ​រំពឹង​អ្វី ដែល​ល្អឥតខ្ចោះ​ឡើយ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​រាល់​ការគ្រប់គ្រង ស្ត្រេ​ស​ខាងលើ​ណាមួយ មិន​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ទេ វា​គួរតែ​ដល់ពេល​ដែល​ត្រូវ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។