ខាត់ សុឃីម បង្ហើរសំនៀង «ស្វាយរៀងដួងចិត្ត» ពិតជាពីរោះ (មានវីដេអូ)

6 Videos


ខាត់ សុឃីម តារាកំប្លែងដ៏ល្បីល្បាញហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជននោះ ថ្មីៗនេះ នាងបានបង្ហើរសំនៀងដ៏ក្រអួនក្រអៅ ពិតជាពីរោះជាប់ចិត្ត ដែលជាស្នាដៃចាស់ ប៉ុន្តែស្តាប់ទៅពិតជាពីរោះមិនចាញ់ម្ចាស់បទដើមនោះប៉ុន្មាននោះឡើយ ។

ខាត់ សុឃីម បង្ហើរសំនៀង «ស្វាយរៀងដួងចិត្ត» ពិតជាពីរោះ (មានវីដេអូ)

អ្នកនាង ខាត់ សុឃីម បានពាំនាំនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «ស្វាយរៀងដួងចិត្ត » ទោះបីជាបទនេះ ជាស្នាដៃចាស់របស់អ្នកចម្រៀងរៀមច្បងក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែអាចអង្រួនអារម្មណ៍ទស្សនិកជនឲ្យស្រងេះស្រងោច មិនចាញ់សំនៀងម្ចាស់ដើមប៉ុន្មាននោះទេ ។

ខាត់ សុឃីម បង្ហើរសំនៀង «ស្វាយរៀងដួងចិត្ត» ពិតជាពីរោះ (មានវីដេអូ)

តាមរយៈបទនេះផងដែរ ត្រូវបានអ្នកនាង ខាត់ សុឃីម លើកយកមកបកស្រាយ អមជាមួយនឹងភ្លេងហ្គីតា ដែលលេងដោយប្អូនប្រុសរបស់នាងគឺ លោក ខាត់ សារ៉េន បានធ្វើឲ្យបទចម្រៀងទាំងមូល នេះកាន់ពីរោះ រណ្តំចិត្តដែលស្តាប់ម្តងហើយចង់ស្តាប់ម្តងទៀត ។

ខាត់ សុឃីម បង្ហើរសំនៀង «ស្វាយរៀងដួងចិត្ត» ពិតជាពីរោះ (មានវីដេអូ)

ចង់ដឹងថា សំនៀងរបស់អ្នកនាង ខាត់ ឃីម ពីរោះយ៉ាងណា សូមចុចស្តាប់ទាំងអស់គ្នាណា ៖ ៕

ជួន នូវ