ទូរសព្ទ​ពីរ​ម៉ូដែល​នឹង​អាច​អាប់ដេត​ទៅ​ Android 7.0 ស្អែក​នេះ

យោង​តាម​បញ្ជី​អាប់ដេត​ Software របស់​ក្រុមហ៊ុន​​ផ្ដល់​សេវា​ទូរសព្ទ​កាណាដា​ឈ្មោះ​ Telus បាន​បង្ហាញ​ថា​​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ មាន​ទូរសព្ទ​ចំនួន​ពីរ​ម៉ូដែល​ នឹង​អាច​ចាប់​ផ្ដើម​អាប់​ដេត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat បាន។

 

ទូរសព្ទ​ពីរ​ម៉ូដែល​នឹង​អាច​អាប់ដេត​ទៅ​ Android 7.0 ស្អែក​នេះ

 

ទូរសព្ទ​ពីរ​ម៉ូដែល​នោះ​គឺ​ Huawei Nexus 6P និង​ LG Nexus 5X ដោយ​នឹង​អាច​អាប់ដេត​បាន​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ប្រសិន​បើ​ការ​បញ្ចេញ​អាប់ដេត​គ្មាន​ភាព​រអាក់រអួល​ទេ​នោះ​ គេ​រំពឹង​ថា​ម៉ូដែល​ផ្សេង​ទៀត​ដែល​អាច​ទ្រាំ​ទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat នឹង​អាច​អាប់ដេត​បាន​​នៅ​អំឡុង​សប្ដាហ៍​ក្រោយ៕

 

ចុច​អាន៖ ស្មាតហ្វូន​ ​Android​ ​៩០០​ ​លាន​គ្រឿង​កំពុង​ឆ្លង​មេរោគ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​