ធី សុវណ្ណថា​ ៖ លោក​ កឹម សុខា ​មានប្រពន្ឋយួន

ខេត្តកណ្តាល៖​ នាយិកាអង្គការ​យុវជនកិច្ចការសង្គម ​កញ្ញា ធី សុវណ្ណថា​ បានបន្តរិះគន់​មេដឹកនំាគណបក្សប្រឆាំង​ ពិសេសលោក សម រង្ស៊ី​ និង លោក កឹម សុខា ​ដោយកាលពីព្រឹកថ្ងៃទី២០​ សីហា​ បាននិយាយចោទ​លោក កឹម សុខា ​ថាមានប្រពន្ឋច្រើន​ ក្នុង​នោះ​មាន​​ទំាងប្រពន្ឋចុង​ជាជនជាតិយួននោះថែមទៀត ។

ជាមួយគ្នានេះ​ ក្រោយបិទបញ្ចប់វេទិកា​សាធារណៈលើកទី២៨ ​ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍន៍ភូមិ-ឃុំ ​នៅស្រុកស្អាង ដែលមាន​អ្នកចូលរួម​៥០០នាក់​​កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះដែរ​ ​អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ ​ក៍បានសរសេរនៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម (Facebook)របស់ខ្លួន​ ដោយស្រង់សម្តីមួយចំនួន​របស់អ្នកចូលរួមក្នុងវេទិកានៅស្រុកស្អាង ​ដែលអ្ន​ក​ខ្លះឆ្ងល់ថា ​«តើតំណាងរាស្រ្តបក្សសង្គ្រោះជាតិ​៥៥នាក់ ​យកប្រាក់ខែសរុប​ជាង.១៦មុឺនដុល្លា/១ខែ.ទៅណា? »។

មកដល់ព្រឹកថ្ងៃទី២១ ​សីហា ២០១៦ ​មិនទាន់មានប្រតិកម្មតបនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិ ៕