រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​

ស្ពានឆ្លងកាត់ទន្លេ តូលតេន (Tolten) នៅភាគខាងត្បូងប្រទេស ឈីលី បាក់ភ្លាមៗ ក្នុងពេលដែលរថភ្លើងដឹកទំនិញ បើកបរឆ្លងកាត់ស្ពាននោះ ដែលស្ថិតនៅក្បែរទីប្រជុំជន ពីទ្រូគីន ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង សាន់ចូសេ នៃរដ្ឋ ម៉ារីគីណា ។

ក្រុមហ៊ុនផ្លូវដែករដ្ឋ ម៉ារីគីណា ឲ្យដឹងថា ទូរថភ្លើងចំនួន ៦ ធ្លាក់ចូលទៅក្នុងទឹកទន្លេ ជារថភ្លើងដែលដឹកជញ្ជូនសារធាតុ ក្លូរ៉ាត, ប្រេង និង សូដ្យូមអ៊ីដ្រុកស៊ីដ ។ នាយកការិយាល័យសង្គ្រោះបន្ទាន់ ឈីលី អះអាងថា ការពិសោធន៍ បានបញ្ជាក់ថា ពុំមានសារធាតុពុល ហូរចូលទឹកទន្លេឡើយ ។

ចំណែកបុគ្គលិកពន្លត់អគ្គិភ័យ និយាយថា សារធាតុទាំងនោះ មិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណ ឬ ប៉ះពាល់បរិស្ថានឡើយ ។ អាជ្ញាធរក្នុងតំបន់ កំពុងទប់ស្កាត់កុំឲ្យសារធាតុគីមី ចេញពីរថភ្លើង ចូលក្នុងទឹកទន្លេ និងណែនាំប្រជាជនរស់នៅក្នុងរង្វង់ 1១០ គីឡូម៉ែត្រ ពីកន្លែងមានឧបទ្ទវហេតុ កុំឲ្យប្រើប្រាស់ទឹកទន្លេ ។
រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​

រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​

រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​

រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​
ប្រែសម្រួល៖ kqube
ប្រភព៖ mirror

  • រថភ្លើង​ធ្លាក់​ទន្លេ​ ក្នុង​ពេល​ស្ពាន​ដែល​រថភ្លើង​កំពុង​រត់​ឆ្លង​កាត់​បាក់​ភ្លាមៗ​ (វីដេអូ)​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: