ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ខេត្តកណ្តាល៖ គិតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានស្រង់ព្រះបដិមាក្នុងសម័យលង្វែកមានអាយុកាលជាង ៥០០ឆ្នាំមកហើយនោះបានចំនួន ២៥ព្រះអង្គហើយ ។

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ការផ្តួចផ្តើមលើកស្ទួយវិស័យព្រះពុទ្ធសាសនារបស់លោកស្រី ឧកញ៉ា សៀង ចាន់ហេង ក្នុងការស្រង់ព្រះពុទ្ធរូបពីបាតទន្លេនេះបានធ្វើឡើង៤ថ្ងៃនៅទន្លេមុខបី ស្ថិតនៅចុងភូមិលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដោយមាន ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ចូលរួមត្រេកអរយ៉ាងច្រើនកុះករ ដោយក្នុងនោះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្រង់បានព្រះបដិមាចំនួន២ព្រះអង្គ ថ្ងៃទី១៨ ខែសីហា បាន៦ព្រះអង្គ ថ្ងៃទី១៩ ខែសីហា បាន១១ព្រះអង្គ និងថ្ងៃទី២០ ខែសីហា បាន៦ ព្រះអង្គថែមទៀត។

លោកស្រី ឧកញ៉ា សៀង ចាន់ហេង មានប្រសាសន៍ថា ដោយយោងតាមឯកសារប្រវត្តិសាស្រ្តក្នុងសម័យលង្វែក រយៈពេលជាង៥០០ឆ្នាំមកហើយនោះ លោកស្រីឧកញ៉ាក៏បានរៀបចំពិធីបួងសួងនេះនៅទន្លេមុខបី ស្ថិតនៅចុងភូមិលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល គឺធ្វើឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកកក្កដា ឆ្នាំ២០១៦។ ជាលទ្ធផលគឺថ្ងៃទី៣១ វេលាម៉ោង ៣រសៀល ក្រុមកម្លាំងជំនាញមុជទឹកនៃកងពលតូចពិសេស៩១១ បានរកឃើញព្រះពុទ្ធរូប២អង្គឈ្មោះថា ព្រះសេអាមេត្រី ដែលធ្វើឡើងតាំងពីសម័យព្រះញាយ៉ាត និងព្រះពុទ្ធរូបព្រះអង្គសម្មាធិ”។

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

នៅពេលនោះលោក ម៉ែន សុផល ប្រធានក្រុមមុជទឹករកព្រះពុទ្ធរូបកប់នៅក្នុងបាតទន្លេបីមុខនេះ បញ្ជាក់ថា “ក្រុមអ្នកមុជទឹកទាំងអស់ជាង១០នាក់ មកដល់ថ្ងៃទី៣ គឺបានរកឃើញព្រះពុទ្ធរូប អង្គតូចៗចំនួនពីរ” ក្នុងជម្រៅទឹកខុសគ្នា មានកន្លែងខ្លះ ១៥ ម៉ែត្រ ១៨ម៉ែត្រ ២០ម៉ែត្រ និងជាង២០ម៉ែត្រ។ លុះមកដល់ថ្ងៃទីថ្ងៃទី១៨ ខែសីហា បាន៦ព្រះអង្គ ថ្ងៃទី១៩ ខែសីហា បាន១១ព្រះអង្គ និងថ្ងៃទី២០ ខែសីហា បាន៦ ព្រះអង្គថែមទៀតក្នុងនោះ មាន៤ព្រះអង្គ ជាព្រះបដិមាឈ្នះមារ ។

សម្តេចឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការវត្តព្រែកប្រាំង មានពុទ្ធិការថា “ព្រះអង្គទាំងនេះ គឺមានអាយុកាលជាច្រើនរយឆ្នាំមកហើយ គឺមានតាំងពីសម័យ សម្តេចពញាយ៉ាតមកម្ល៉េះ នេះបើយោងទៅតាមក្បាច់រចនាឆ្លាក់នៅលើព្រះកាយព្រះអង្គ។ សម្តេចឧត្តមបញ្ញា បញ្ជាក់ថា នេះឧបនិស្ស័យណាស់ ដែលបានរកឃើញព្រះអង្គនៅក្នុងបាត ទន្លេ។

ចំណែកឧបាសិកា យឹម ខេង អាយុ៧៦ឆ្នាំ ដែលចូលរួមក្នុងពិធីនេះបានមានប្រសាសន៍ ថា ខ្ញុំពិតជាមានក្តីរំភើបខ្លាំងណាស់ កាលបើបានជួបព្រះពុទ្ធរូបបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលនេះចាត់ទុកជាឧបនិស្ស័យរបស់លោកយាយបានជួបវត្ថុមានតម្លៃដ៏កម្រ ។

ទោះយ៉ាងណា បន្ទាប់ពីស្រង់ព្រះបដិមាទាំង២៥ព្រះអង្គរួចមក ទាំងលោកស្រីឧកញ៉ា សៀង ចាន់ហេង សម្តេចឧត្តមបញ្ញា ដូង ផង់ និងពុទ្ធបរិស័ទជិតឆ្ងាយរាប់ពាន់នាក់ បានរៀបចំដង្ហែព្រះអង្គ ពីច្រាំងទន្លេនៅចុងភូមិលង្វែក ទៅតម្កល់ទុកនៅវត្តព្រែកប្រាំង ជាបណ្តោះអាសន្នសិន រង់ចាំធ្វើព្រះរាជពិធិភិសេកដ៏ធំនៅពេលក្រោយ ៕

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ
ប្រភព៖ Nokorwatnews

  • ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: