ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ

ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ
រយៈពេលកន្លងមកគ្រោះថ្នាក់យន្តហោះបានកើតឡើងជាបន្តបន្ទាប់នៅជុំវិញពិភពលោកធ្វើឲ្យអ្នកដំណើរខ្លាចរអាមិនចង់ធ្វើដំណើរតាមយន្តហោះទៀតឡើយ ។ មួយ វិញទៀតប្រសិនបើធ្វើដំណើរនោះក៏ជ្រើសយកក្រុមហ៊ុនដែលមិនសូវមានរឿងអាស្រូវ ខូចឬធា្លក់យន្តហោះដែរ។ ទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនថៃសម្រេចចិត្តទិញយន្ត ហោះថ្មីជាការពង្រីកប្រតិបត្តិការរបស់ខ្លួនម្តងទៀតដើម្បីទាក់ទាញអ្នកដំណើរជាតិ និងអន្តរជាតិ។

សារព័ត៌មានបាងកកប៉ុស្តិ៍ផ្សាយថា ក្រុម ហ៊ុនដឹកអ្នកដំណើរទំាងនោះនឹងត្រូវបន្ថែមផ្លូវហោះហើរ និងទិញយន្តហោះថ្មី រួមទំាងយន្តហោះដែលស៊ីសំាងតិចដើម្បីយកមកជំនួសយន្តហោះចាស់ៗ។ នេះបើតាមការ លើកឡើងរបស់លោក Charamporn Jotikasthira ប្រធានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថៃនៅក្នុងកិច្ចសម្ភាសន៍មួយក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។
ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ

លោកបន្តថា អាកាសចរណ៍អន្តរជាតិថៃបានបញ្ជាទិញយន្តហោះកាលពីឆ្នាំ ២០១១ ហើយលើកនេះជាការគូសវាសដែលមានរយៈពេលឡើងទៅដល់១០ឆ្នាំ រហូតដល់ឆ្នាំ២០២៧ ដែលនឹងរួមបញ្ចូលទំាងទិញយន្តហោះថ្មីដើម្បីជួយជំរុញកំណើនអ្នកដំណើរ។ លោក Charamporn បន្ថែមថា ក្រុមហ៊ុនបានចាប់យកដៃគូប្រតិ-បត្តិករសេវាពេញលេញនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានអាកាសចរណ៍សិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថោកអ៊ែរអាស៊ីដែលនឹងត្រូវចាយលុយរាប់ពាន់ដុល្លារ ខណៈអាកាសចរណ៍ថៃបានធ្លាក់ដល់កម្រិតទាប។

ថៃជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរជាច្រើនក្នុងមួយឆ្នាំៗនៅក្នុងឆ្នាំនេះថៃរំពឹងថានឹងទទួលបានភ្ញៀវប្រមាណ៣២លាននាក់ ប៉ុន្តែក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅតាមតំបន់ទេសចរណ៍ និងធ្វើឲ្យភ្ញៀវបរទេសធ្លាក់ចុះក្រោមការរំពឹងទុក៕ ម៉ែវ សាធី

ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ

ប្រភព៖ Nokorwatnews

  • ដើម្បីប្រកួតប្រជែងដឹកអ្នកដំណើរថៃបានបង្កើនទីផ្សារទិញយន្តហោះថ្មីៗដើម្បីទាក់ទាញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: