វីដេអូ​​ហាយ​ឡាយ​៦​គូ​​ លីគ​​អង់គ្លេស​​យប់​​មិញ​ ក្រុម​​​ខ្លាំង​​​ក៏​​មាន​​ខក​​ចិត្ត​​ដែរ​​

សប្តាហ៍​ទី​២​នៃ​លីគ​បាល់ទាត់​កំពូល​អង់គ្លេស​នា​​ថ្ងៃ​សៅរ៍​យប់​មិញ​នេះ​មាន​ក្រុម​ខ្លាំង​ខ្លះ​ទទួល​បាន​៣​ពិន្ទុ​ពេញ​ ប៉ុន្តែ​ក្រុម​ខ្លាំង​ខ្លះ​ក៏​មិន​សម​តាម​បំណង​ប្រាថ្នា​ដែរ។ ជាក់​ស្តែង​ហង្សក្រហម​ Liverpool រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ Burnley ២-០ ខណៈ​ Swansea City ក៏​​ខក​បំណង​ដោយ​សារ​ក្រុម​ទើប​ឡើង​ថ្មី​ Hull City ដោយ​លទ្ធផល​ ២-០ ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​ Arsenal វិញ​បាន​ត្រឹម​សូន្យ​ស្មើ​នឹង​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ Leicester City។
 

 វីដេអូ​​ហាយ​ឡាយ​៦​គូ​​ លីគ​​អង់គ្លេស​​យប់​​មិញ​ ក្រុម​​​ខ្លាំង​​​ក៏​​មាន​​ខក​​ចិត្ត​​ដែរ​​ក្រុម Chelsea
អបអរគ្រាប់បាល់ចូលទី

 

ទោះ​ជា​យ៉ាងណា ក្រុម​ខ្លាំង​ Manchester City បាន​លត់​ក្រុម​ Stoke City ដោយ​លទ្ធផល​ចាស់​ដៃ ៤-១ និង​ក្រុម​តោខៀវ Chelsea បាន​​វាយ​បករហូត​ទទួល​បាន​ជ័យជម្នះ​​លើ​ក្រុម Watford ក្នុង​លទ្ធផល ២-១៕

 

សូម​ទស្សនាវីដេអូហាយឡាយ

Stoke City ១-៤ Manchester City

 

Burnley ២-០ Liverpool

 

Swansea City ០-២ Hull City

 

Tottenhem Hotspur ១-០ Crystal Palace

 

Watford ១-២ Chelsea

 

West Bromwich Albion ១-២ Everton

 

ប្រែ​សប្រូល៖ ជាន ចាន់រ៉ា​
រូបថត៖ Daily mail