Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១២​ឆ្នាំ​របស់​ម្ចាស់​ផ្ទះ​ប្រេស៊ីល​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​តាម​រយៈ​ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​ក្តៅ​នេះ​ បន្ទាប់​ពី​យក​ឈ្នះ​​ក្រុម​ម្ចាស់​មេដាយ​ប្រាក់​ អាល្លឺម៉ង់​ដោយ​គ្រាប់​បាល់​ប៉េណាល់​ទី​៥-៤ ក្រោយ​ស្មើ​គ្នា​​១-១។

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Neymar បាន​ទម្លាយ​សំណាញ់​ទី​របស់​អាល្លឺម៉ង់​មុន​នៅ​នាទី​​២៧​ដែល​ធ្វើ​ឲ្យ​គាំទ្រ​របស់​ខ្លួន​ហ៊ោ​កង​រំពង​ពេញ​ស្តាត​ ប៉ុន្តែ​ចូល​តង់​ទី​​២​ ​សមាជិក​អាល្លឺម៉ង់​ ​Max​ Meyer​ ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​តាម​ស្មើ​១-១​នៅ​នាទី​៥៩។ លទ្ធផល​ស្មើ​គ្នា​រក្សា​រហូត​ចប់​ការ​ប្រកួត។

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

ទី​បំផុត​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី​បាន​​កើត​មាន​ឡើង​ដ៏​រំជើបរំជួល​ដោយ​ម្ចាស់​​ផ្ទះ​ប្រេស៊ីល​ស៊ុត​ចូល​បាន​​៥​គ្រាប់​​ដើម្បី​ឈ្នះ​មេដាយ​មាស​ ខណៈ​អាល្លឺម៉ង់​ស៊ុត​ចូល​៤​គ្រាប់​ដើម្បី​ទទួល​បាន​មេដាយ​​ប្រាក់។ ចំណែក​មេដាយ​សំរឹទ្ធ​បាន​​ទៅ​ប្រទេស​នីហ្សេរីយ៉ា​ ក្រោយ​ឈ្នះ​ហុងឌុយរ៉ាស់​​ដោយ​លទ្ធផល​ ៣-២។

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 

Neymar ជួយ​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស​បាល់ទាត់​ផ្នែក​បុរស​

 


 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​