Justin Bieber ចូល​ក្លឹប​ជា​មួយ​តារា​ម៉ូដែល​ម្នាក់ ខណៈ​មិត្ត​ស្រី​ថ្មី​កំពុង​នៅ​ឆ្ងាយ

Sofia Richie ដែល​ជា​មិត្ត​ស្រី​ថ្មី​របស់​តារា​ចម្រៀង Justin Bieber បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​សុក្រ ខណៈ​តារា​ចម្រៀង​​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ចូល​ក្លឹប​កម្សាន្ត​ជាមួយ​តារា​ម៉ូដែល​ Bronte Blampied  ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស។

 

Justin Bieber ចូល​ក្លឹប​ជា​មួយ​តារា​ម៉ូដែល​ម្នាក់ ខណៈ​មិត្ត​ស្រី​ថ្មី​កំពុង​នៅ​ឆ្ងាយ

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ បាន​ចាកចេញ​ពី​ក្លឹប Tape ជាមួយ Bronte រង្វង់​ម៉ោង​៤​ទៀបភ្លឺ ដោយ​ពួក​គេ​បាន​ឡើង​ឡាន​​តាក់ស៊ី​ជាមួយ​គ្នា។ យ៉ាងណាមិញ តាម​ការ​បញ្ជាក់​ពី dailymail តារា​ម៉ូដែល Bronte Blampied គឺ​ជា​មិត្ត​របស់ Sofia Richie ទេ។

 

ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ Justin​និង Bronteបាន​​អង្គុយ​និង​ដើរ​រៀង​ឃ្លាតឆ្ងាយ​ពី​គ្នា និង​យក​ដៃ​បាំង​មុខ​ពេល​អង្គុយ​ក្នុង​ឡាន ខណៈ​អ្នក​កាសែត​តាម​ថត​យ៉ាង​ប្រសាច​។ វត្តមាន​របស់ Bieber ទៅ​ដល់​ទីក្រុង London គឺ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​​ចម្រៀង​ប្រចាំ​ឆ្នាំ V Festival ដែល​រៀបចំ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ៕

 

Justin Bieber ចូល​ក្លឹប​ជា​មួយ​តារា​ម៉ូដែល​ម្នាក់ ខណៈ​មិត្ត​ស្រី​ថ្មី​កំពុង​នៅ​ឆ្ងាយ

 

Justin Bieber ចូល​ក្លឹប​ជា​មួយ​តារា​ម៉ូដែល​ម្នាក់ ខណៈ​មិត្ត​ស្រី​ថ្មី​កំពុង​នៅ​ឆ្ងាយ

 

ចុចអាន៖Justin Bieber ឱប​ថើប​មិត្ត​ស្រី​វ័យ​១៧​ឆ្នាំ​ក្នុង​សួន​ក្រោយ​លុប​គណនី Instagram ចោល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail