មែន​ក៏​អី​!!! គេង​មិន​គ្រប់ អាច​ខូច​ខួរក្បាល​បាន​

មែន​ក៏​អី​!!! គេង​មិន​គ្រប់ អាច​ខូច​ខួរក្បាល​បាន​

ការ​គេង គឺជា​រឿង​ដែល​ត្រូវ​ធ្វើ សម្រាប់​មនុស្ស​ម្នាក់ៗ ដើម្បី​ស្តារ​នូវ​អារម្មណ៍​ធូរស្រាល ព្រមទាំង​មាន​កម្លាំង ធ្វើ​ការងារ​ពេញលេញ​ឡើងវិញ​។ យ៉ាងណាមិញ ការងារ​សម្រាប់​មនុស្ស​យើង​នា​ពេលបច្ចុប្បន្ន​នេះ តែងតែ​ធ្វើឲ្យ​ពួកគេ គេង​មិនបាន​គ្រប់គ្រាន់ ដែល​ជាហេតុ​នាំឲ្យមាន ផល​អវិជ្ជមាន​ច្រើន ចំពោះ​សុខភាព​ណាស់ ហើយ​ការ​ខូច​ដល់​មុខងារ​ខួរក្បាល ក៏​ចូលរួម​ជា​ផល​អវិជ្ជមាន​ទាំងនោះ​ដែរ​។

ការ​គេង គឺជា​របៀប​ដែល​ខួរក្បាល​សម្រាក ដូច្នេះ បើសិនជា​ការ​គេង​មិន​គ្រប់ ឬ​សម្រាក​មិន​គ្រប់​ទេ វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន ជាពិសេស ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​តែម្តង​។ ដោយ​យោង​ទៅតាម​គេហទំព័រ Healthline បានឲ្យដឹងថា ប្រព័ន្ធ​សរសៃប្រសាទ ដើរតួនាទី​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ធំ​មួយ​ក្នុង​រាងកាយ និង​ការ​គេង គឺ​ជា​មាន​សារៈសំខាន់​ណាស់ ដើម្បីឲ្យ​ការងា​ររបស់​វា ធ្វើការ​បាន​យ៉ាង​ល្អ​។ ការ​គេង​នឹង​ជួយ​ខួរក្បាល ផ្តល់​លទ្ធភាព​ដល់​សរសៃប្រសាទ​សម្រាក និង​បង្កើតបាន​ជា​ផ្លូវ​ថ្មីៗ​ជាច្រើន សម្រាប់​ចម្លង​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។ ក្រៅពីនេះ ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល ជា​អ្នក​បញ្ចូ​អ័រម៉ូន​លូតលាស់​ក្នុងពេលគេង ដូច្នេះ វា​នឹង​ធ្វើឲ្យ​កោសិកា ជាលិកា​រាងកាយ និង​សរីរាង្គ​ជួសជុល​រាល់​ការខូចខាត និង​លូតលាស់​។ នៅពេល​មនុស្ស​ម្នាក់​គេង​បាន​តែ​ពីរ​បី​ម៉ោង ខួរក្បាល​នឹង​អស់កម្លាំង ដូច្នេះ វា​ក៏​មិន​អាច​បំពេញ​មុខងារ របស់​ខ្លួន​បានល្អ​ដែរ​។

ចំពោះ​រោគសញ្ញា​បញ្ជាក់​អំពី ខួរក្បាល​អស់កម្លាំង មានដូចជា ការ​ស្ងាប់​ញឹកញាប់ ជាមួយនឹង​អារម្មណ៍​ស្ពឹក​ស្រពន់​ពេញ​ខ្លួន​។ មនុស្ស​ម្នាក់​ក៏​ប្រហែល​ជា​ប្រឈម នឹង​បញ្ហា​រវើរវាយ​ច្រើន ដែល​វា​ច្រើនតែ​កើត​លើ​អ្នកជំងឺ សរសៃប្រសាទ Narcolepsy និង System Lupus Erythematosus ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។