​មាន​ដំបៅ​អណ្តាត គួរ​ព្យាបាល​ដែរ​ទេ​?

​មាន​ដំបៅ​អណ្តាត គួរ​ព្យាបាល​ដែរ​ទេ​?

​ការ​កើត​ជា​ដំបៅ​នៅ​អណ្តាត អាច​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺចាប់​ក្នុង​អណ្តាត​ខ្លាំង​។ ចំពោះ​ទំហំ​របស់​វា​វិញ ក៏​មិន​ទៀងទាត់​ដែរ គឺ​ទៅ​តាម​មូលហេតុ​របស់​វា​។ ប៉ុន្តែ បញ្ហា​នេះ​ជាធម្មតា គឺ​មិន​មាន​អ្វី​គ្រោះថ្នាក់​ទេ គ្រាន់តែ​ធ្វើឲ្យ​យើង មិន​មាន​ផា​សុកភាព ជាពិសេស ពេល​ញ៉ាំ​អាហារ​តែម្តង​។

​ភាគច្រើន ដំបៅ​ក្នុង​អណ្តាត​នេះ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​សប្តាហ៍​ក្រោយ​។ ករណីខ្លះ ប្រហែលជា​ត្រូវ​ការព្យាបាល​ពិសេស​។ ដំបៅ​អណ្តាត អាច​នឹង​ជាសះស្បើយ តាមរយៈ​ការព្យាបាល​មូលហេតុ និង​ពង្រឹង​ដល់​អនាម័យ​មាត់​ធ្មេញ​។ ការ​ប្រើជែល ឬ​ស្ប្រៃយ៍​បាញ់សម្រាប់​ព្យាបាល ប្រហែល​ជា​ជួយ​បំបាត់​ការឈឺចាប់​បាន​។ ចំពោះ​ទឹក​ខ្ពុរមាត់​សម្រាប់​សម្លាប់​មេរោគ ប្រហែល​ជា​ជួយ​ពន្លឿ​ន ពេលវេលា​នៃ​ការ​ជាសះស្បើយ និង​បង្ការ​ការបង្ក​រោគ នៅ​ដំបៅ​នោះ​បាន​ផង​ដែរ​។ ការប្រើ​ថ្នាំ​វីតាមីន​ចម្រុះ អាច​ដោះស្រាយ​បញ្ហា​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​។ ប៉ុន្តែ ត្រូវ​ចៀសវាង​អាហា​រហឹរ និង​ជូរ​។​

​ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម បើសិនជា​ដំបៅ​នោះ កើត​ឡើង​ជាមួយ​នឹង​ការ​ក្តៅខ្លួន​ខ្លាំង និង​ហើម​អណ្តាត​ផង ព្រោះ​វា​អាច​ជា​សញ្ញា​មួយ នៃ​ការបង្ក​រោគ​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះដែរ បើសិន​ជា​អណ្តាត​ដំបៅ​ជាប់​រហូត ប្រហែលជា​ត្រូវ​ធ្វើ​តេស្ត រក​ជំងឺមហារីក​មាត់​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។