នាំមកនូវសុភមង្គលរាល់ពេលអាហាររបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ – ACECOOK – ពាណិជ្ជសញ្ញាជប៉ុន

សុភមង្គលត្រូវបាន​បង្កើតឡើងពីកត្តាសុវត្ថិភាពដាច់ខាតនៅពេលប្រើផលិតផលរបស់ ​Acecook។​ក្រៅពីរសជាតិឆ្ងាញ់ ​យើងតែងតែស្វែងរកការបង្កើតនូវអ្វីដែលថ្មី, ​Acecook​ ប្តេជ្ញានាំមកនូវផលិតផលជូនដល់អតិថិជនប្រើប្រាស់​ ដែលផលិតផលត្រូវបានផលិតឡើងពីវត្ថុធាតុដើមដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹងនៅលើសង្វាក់ផលិតកម្មជាបច្ចេកវិទ្យាទំនើបនៅប្រទេសជប៉ុន។​នៅក្នុងរោងចក្រ ​Acecook ​ត្រូវបានបំពាក់ដោយចង្វាក់​ផលិតកម្មស្វ័យប្រវត្តិ ទំនើប,​ រាល់ឧបករណ៍ទាំងអស់ដែលបានបំពាក់សុទ្ធតែជាឧបករណ៍ប្រកបដោយបច្ចេកវិទ្យាខ្ពស់រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យានៃការផលិតមីកញ្ចប់កម្រិតខ្ពស់បំផុតពីប្រទេសជប៉ុន។ ការរួមបញ្ចូលគ្នានេះជំនួយឱ្យ​ការទាញយកនូវលក្ខណៈពិសេសរបស់វត្ថុធាតុបានល្អជាង  ដែលធានាគុណភាពនិងសុវត្ថិភាពនៃផលិតផលពីដំណាក់កាលនៃការជ្រើសរើសវត្ថុធាតុដើម ក្នុងដំណើរការផលិតនិងរហូតដល់ទទួលបានផលិតផលសម្រេច។
ការសន្យាដាច់ខាតរបស់ Acecook ​ចំពោះអតិថិជនប្រើប្រាស់គឺទំនុកចិត្តដែលមានសុវត្ថិភាព ពេលដែលប្រើផលិតផល។ ចាប់តាំងពីប្រភពវត្ថុធាតុដើមដែលមានគុណភាពច្បាស់ណាស់រហូតដល់ការបង្កើតស្តង់ដារនៃការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង​ ដោយវត្ថុធាតុដើមទាំងនោះត្រូវបាន​ត្រួតពិនិត្យយ៉ាងតឹងរឹង។​ ម្សៅសាលី ​ប្រេងឆានិងវត្ថុធាតុដើមផ្សេងទៀតត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យដោយប្រុងប្រយ័ត្នផងដែរនៅក្នុងដំណាក់កាលនៃការផលិត។​សូម្បីតែនៅពេលដែលក្លាយជាផលិតផលសម្រេច​ ប៉ុន្តែក៏នៅតែត្រូវបានធ្វើតេស្ត៍យ៉ាងម៉ត់ចត់មុនពេលបញ្ជូនដល់ដៃអតិថិជនប្រើប្រាស់។ កិត្យានុភាពនិងគុណភាពនៃផលិតផលដែលបានផលិតចេញដោយក្រុមហ៊ុន​ Acecook​ ត្រូវបានបញ្ជាក់និងបង្ហាញតាមរយៈចំនួនតួរលេខនាំចេញ​ផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចំនួនជាង ​40 ប្រទេសនៅទូទាំងពិភពលោក​ រួមទាំងទីផ្សារនៃប្រទេសដែលទាមទារលើផ្នែកសុវត្ថិភាពម្ហូបអាហារខ្ពស់ ដូចជាជប៉ុន, អាមេរិក, អឺរ៉ុប, ប្រទេសអូស្រ្តាលី ...​សុភមង្គលនាំមកពីការជឿទុកចិត្តរបស់អតិថិជនប្រើប្រាស់ចំពោះផលិតផល​
 Acecook​ បាននាំមកនូវផលិតផលដែលមានគុណភាពនិងតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជននៅគ្រប់ទីកន្លែង។ ​នៅក្នុងប្រទេសកម្ពុជា​, Acecook ​ បានធ្វើអាជីវកម្មជាង​ 10​ ឆ្នាំមកហើយ​ ហើយតែងតែទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនប្រើប្រាស់សម្រាប់ផលិតផល​ដែលមានពាណិជ្ជសញ្ញា Acecook ។​ក្នុងរយៈពេលកន្លងមក ​Acecook ​ខិតខំកែលម្អនិងបង្កើតឡើងនូវផលិតផលដ៏ឈ្ងុយឆ្ងាញ់ដូចជាគុយទាវ​ Good, មីសួ Good, មី Good, មី Modern,មី Kingcook,មី Good 100, គុយទាវ ពេញចិត្ត។​ការជឿទុកចិត្តនិងការគាំទ្រពីអតិថិជនជាកត្តាជំរុញនិងលើកទឹកចិត្តឱ្យ​ Acecook​ ខិតខំបន្តដើម្បីកែលម្អនិងអភិវឌ្ឍបន្ថែមទៀត​ ដើម្បីនាំមកនូវអាហារឆ្ងាញ់ពោពេញដោយគុណភាពរាល់ពេលអាហាររបស់ប្រជាជនកម្ពុជា ។​
សុភមង្គលតែងតែនៅជុំវិញខ្លួនយើង ហើយ Acecook - ក្រុមហ៊ុនមកពីប្រទេសជប៉ុន - ​មានកិត្តិយសណាស់ដែលបានរួមដំណើរជាមួយអតិថិជនកម្ពុជាស្វែងរកនូវសុភមង្គល៕​

នាំមកនូវសុភមង្គលរាល់ពេលអាហាររបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ - ACECOOK - ពាណិជ្ជសញ្ញាជប៉ុននាំមកនូវសុភមង្គលរាល់ពេលអាហាររបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ - ACECOOK - ពាណិជ្ជសញ្ញាជប៉ុននាំមកនូវសុភមង្គលរាល់ពេលអាហាររបស់លោកអ្នកជាបេសកកម្មរបស់យើងខ្ញុំ - ACECOOK - ពាណិជ្ជសញ្ញាជប៉ុន
កញ្ញា
Cool FM