ពិធី​រៀបការ​នៅ​ ទួរគី​ យប់មិញ​ ក្លាយ​ជា​សោកនាដកម្ម​ទៅវិញ​ (វីដេអូ)​

មានការវាយប្រហារដោយគ្រាប់បែកទៅលើពិធីរៀបការមួយក្នុងទីប្រជុំជន Gaziantep នៅភាគអាគ្នេយ៍ប្រទេស ទួរគី ក្បែរព្រំដែន ប្រទេស ស៊ីរី កាលពីយប់មិញ សម្លាប់មនុស្ស ៣០ នាក់ និងបណ្ដាលឲ្យរងរបួស ៩៤ នាក់ ជាអ្វីដែលឧបនាយករដ្ឋមន្ត្រី ទួរគី អះអាងថា ជាស្នាដៃរបស់ជីវពលជនជាតិ ខឺត ឬ ក្រុម ISIS ។

ការបំផ្ទុះគ្រាប់បែកទៅលើពិធីរៀបការក្នុងប្រទេស ទួរគី កើតឡើងស្របពេលដែលប្រទេសនេះ កំពុងអនុវត្តវិធានការបង្ក្រាបទៅលើជនសង្ស័យជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុន ដែលរដ្ឋាភិបាលទីក្រុង អង់ការ៉ា ចោទទៅលើអាចារ្យឥស្លាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ហ្វេថូឡាស ហ្កូឡេន (Fethullah Gulen) ថាជាមេខ្លោងដឹកនាំធ្វើរដ្ឋប្រហារ ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះគឺជាការវាយប្រហារដ៏សាហាវយល់ឃ្នងបំផុត ហើយបច្ចុប្បន្ន ក្រុមភេរវកម្មជាច្រើន កំពុងយកប្រទេស ទួរគី ជាគោលដៅនៃការវាយប្រហាររបស់ខ្លួន ។ ចំណែកលោកនាយករដ្ឋមន្ត្រី ប៊ីណាលី យីលដេរីម (Binali Yildirim) បានថ្កោលទោសចំពោះអ្នកបង្កភេរវកម្ម ដែលបានប្រែក្លាយពិធីរៀបការ ទៅជាសោកនាដកម្មដ៏ធំ និងប្ដេជ្ញាមិនចុះញ៉មចំពោះជនទុច្ចរិតទាំងនោះឡើយ ។

ប្រទេស ទួរគី ទទួលរងការវាយប្រហារបន្តបន្ទាប់គ្នាជាច្រើន ប្រព្រឹត្តដោយជីវពលជនជាតិ ខឺត និងជីវពល ISIS ក្នុងនោះមានការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារក្នុងអាកាសយានដ្ឋានទីក្រុង អ៊ីស្តានប៊ុល កាលពីខែ មិថុនា សម្លាប់មនុស្ស ៤៤ នាក់ ។
ពិធី​រៀបការ​នៅ​ ទួរគី​ យប់មិញ​ ក្លាយ​ជា​សោកនាដកម្ម​ទៅវិញ​ (វីដេអូ)​

ពិធី​រៀបការ​នៅ​ ទួរគី​ យប់មិញ​ ក្លាយ​ជា​សោកនាដកម្ម​ទៅវិញ​ (វីដេអូ)​

ពិធី​រៀបការ​នៅ​ ទួរគី​ យប់មិញ​ ក្លាយ​ជា​សោកនាដកម្ម​ទៅវិញ​ (វីដេអូ)​

ប្រែសម្រួល៖ kqube
ប្រភព៖ nbcnews

  • ពិធី​រៀបការ​នៅ​ ទួរគី​ យប់មិញ​ ក្លាយ​ជា​សោកនាដកម្ម​ទៅវិញ​ (វីដេអូ)​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: