ប្រទេស​មួយ​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ អាច​ដណ្ដើម​បាន​មេដាយ​មាស​នៅ​អូឡាំពិក​

ប្រទេស ហ្វីជី (Fiji) ជាប្រទេសមានប្រជាជនប្រមាណ ៩០ ម៉ឺននាក់ បានបង្កើតប្រវត្តិសាស្ត្រមួយ តាមរយៈការដណ្ដើមមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកផ្នែកកីឡាបាល់អោប ដោយប្រទេស ហ្វីជី គឺជាប្រទេសតែមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលឈ្នះមេដាយមាស សម្រាប់កីឡាបាល់អោប ។

លោក បេន រីយ៉ាន គឺជាគ្រូបង្វឹករបស់ក្រុម ហ្វីជី ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៣ ដើម្បីដឹកនាំក្រុមកីឡាបាល់អោប ដែលមិនរីកចម្រើន ចាប់តាំងពីឆ្នាំ ១៩៩៩ ។ រយៈពេល ៦ ឆ្នាំក្នុងអាជីពជាគ្រូបង្វឹក គឺជាពេលវេលាដ៏លំបាកបំផុតរបស់លោក បេន រីយ៉ាន សម្រាប់ការបង្វឹកក្រុមកីឡាបាល់អោប ហ្វីជី ជួយឲ្យក្រុមនេះមានការប្រែប្រួលយ៉ាងខ្លាំង ។

ប្រទេស ហ្វីជី ឈ្នះចក្រភពអង់គ្លេស ក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ ដោយទទួលបានពិន្ទុ ៤៣ ទល់នឹង ៧ ។ នាយករដ្ឋមន្ត្រី ហ្វីជី លោក ហ្វ្រែង បេនីម៉ារ៉ាម៉ា បានសន្យាថានឹងរៀបចំពិធីអបអរដ៏ធំមួយ នៅពេលដែលកីឡាករក្រុមបាល់អោបរបស់ ហ្វីជី ទៅដល់ប្រទេសវិញ ។

ប្រទេស​មួយ​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ អាច​ដណ្ដើម​បាន​មេដាយ​មាស​នៅ​អូឡាំពិក​ ប្រទេស​មួយ​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ អាច​ដណ្ដើម​បាន​មេដាយ​មាស​នៅ​អូឡាំពិក​
ប្រទេស​មួយ​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ អាច​ដណ្ដើម​បាន​មេដាយ​មាស​នៅ​អូឡាំពិក​
ប្រែសម្រួល៖ kqube
ប្រភព៖ newsfirst
  • ប្រទេស​មួយ​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ អាច​ដណ្ដើម​បាន​មេដាយ​មាស​នៅ​អូឡាំពិក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: