ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

កាល​ពី​ម្សិលមិញ​នេះ​ស្ពាន​ធ្វើ​ពី​កញ្ចក់​ដែល​​មាន​ប្រវែង​វែង​ជាង​គេ​ និង​កម្ពស់​ខ្ពស់​ជាង​គេ សង់​ឡើង​ក្នុង​​ខេត្ត​ Hunan ប្រទេស​ចិន​ បាន​បើក​ឲ្យ​ឆ្លង​​កាត​ជា​ផ្លូវ​ការ​​ ដោយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់។

 

ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

​ដោយ​សារ​តែ​​ក្នុង​មួយ​ថ្ងៃ​ស្ពាន​នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​ឆ្លង​ត្រឹម​ ៨០០០ នាក់​ ហេតុ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ចាំ​តាំង​ពី​យប់​ដើម្បី​​ក្លាយ​ជា​អ្នក​ដំបូង​គេ​ដែល​បាន​ឆ្លង​ស្ពាន​ដ៏​អស្ចារ្យ​នេះ។ និយាយ​ពី​ស្ពាន​កញ្ចក់​នេះ​ ​មាន​​ប្រវែង​ប្រមាណ​ ៤៣០ ម៉ែត្រ​ កម្ពស់​ប្រមាណ​៣០០ម៉ែត្រ និង​មាន​ទទឹង​៦​ម៉ែត្រ សង់​ឡើង​ពី​ផ្ទាំង​កញ្ចក់​ធំៗ​ចំនួន​ ៩៩ ផ្ទាំង។

 

ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

ត្បិត​ថា​ ស្ពាន​នេះ​​អាច​ទ្រាំទ្រ​ទម្ងន់​មនុស្ស​បាន​​ដល់​ ៨០០ នាក់​ ប៉ុន្តែ​គេ​បាន​កំណត់​ថា​ឲ្យ​​​មនុស្ស​​ច្រើន​មនុស្ស​ច្រើន​បំផុតត្រឹម​ ៦០០ ​នាក់​ ប៉ុណ្ណោះ​ឆ្លង​មួយ​លើកៗ។ ដើម្បី​ឆ្លង​ស្ពាន​នេះ​បាន​ភ្ញៀវ​ទេសចរ​ត្រូវ​កក់​សំបុត្រ​មុន​មួយ​ថ្ងៃ​ដោយ​មាន​តម្លៃ​ប្រមាណ​ ២០ ដុល្លារ៕​​​

 

ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

​​​​​​​​​​​​ស្ពាន​កញ្ចក់​វែង​ជាង​គេ​បើក​ដំណើរ​ការ​​ដំបូង​ មនុស្ស​​រាប់​ពាន់​នាក់​មក​សាក​ឆ្លង

 

ចុច​អាន៖ សន្តិសុខ​អឺរ៉ុប​ម្នាក់​ស្រាប់​តែ​ល្បី​ឈ្មោះ​កក្រើក ព្រោះ​សង្ហារ​ពេក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail