ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ទឹកជំនន់កើតឡើងភ្លាមៗមួយរំពេច នៅភាគខាងជើងប្រទេស ឡាវ ពិសេសខេត្ត ហ្លួងប្រាបាង (Luang Prabang) មានសភាពធ្ងន់ធ្ងរ បំផ្លាញដំណាំកសិកម្មជាច្រើនហិចតា ចំណែកផ្ទះ និងទ្រព្យសម្បតិ្ត ត្រូវបានទឹកជំនន់កួចយកទៅ ក្រោយពីប្រព័ន្ធធារាសាស្ត្របាក់រលំ ។

មន្ត្រី ឡាវ រាយការណ៍ថា ប្រជាជនជាងមួយពាន់គ្រួសារ ក្នុងស្រុកចំនួន ៩ របស់ខេត្ត ហ្លួងប្រាបាង ទទួលរងគ្រោះដោយសារទឹកជំនន់ដែលកើតឡើងភ្លាមៗ បង្កឡើងដោយសារភ្លៀងខ្លាំងបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី ១៥ សីហា ។ ផ្ទៃដីដំណាំជិតមួយពាន់ហិចតា ត្រូវបានបំផ្លាញទាំងស្រុង ចំណែកសត្វចិញ្ចឹមរាប់រយពាន់ក្បាលស្លាប់ ដោយសារគ្រោះធម្មជាតិនេះ ។

ផ្លូវធ្វើដំណើរក្នុងស្រុកទាំងនោះ បំផ្លាញស្ទើរទាំងស្រុង ដោយសារទឹកហូរច្រោះ ពិសេសក្នុងស្រុក ប៉ាកថា និងស្រុក ផាឧត្តម ជាកន្លែងដែលមានការបាក់ដី និងទឹកហូរធ្លាក់ពីភ្នំ ។ អាជ្ញាធរកំពុងបន្តប្រមូលព័ត៌មានបន្ថែម ក្នុងពេលទឹកជំនន់មិនទាន់ស្រកនៅឡើយ ។ ភ្នាក់ងារឧតុនិយមព្យាករណ៍ថា នៅថ្ងៃអាទិត្យនេះ កម្ពស់ទឹកទន្លេ ឡើងដល់ ១៧.០៧ ម៉ែត្រ ហើយកម្រិតទឹកជំនន់អាចឡើងដល់ ១៨ ម៉ែត្រ ។
ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​
ប្រែសម្រួល៖ kqube
ប្រភព៖ opendevelopmentmekong

  • ប្រទេស​ ឡាវ​ កំពុង​ជួប​នឹង​ទឹក​ជំនន់​ធ្ងន់ធ្ងរ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/21  Category:ជីវិតនិងសង្គម
Tags: