រៀបចំបន្ទប់ផ្ទះសំណាក់ឱ្យភ្ញៀវ ស្រាប់តែជួប…

រៀបចំបន្ទប់ផ្ទះសំណាក់ឱ្យភ្ញៀវ ស្រាប់តែជួប…
ជាមេរៀនមួយធ្លាប់កើតមាន សម្រាប់ភ្ញៀវដែលចូលស្នាក់នៅបន្ទប់ផ្ទះសំណាក់ ឬ បន្ទប់ Apartment គួរត្រួតពិនិត្យជាមុនសិន ដោយប្រការខ្លះមានករណីសម្លាប់មនុស្ស ញាត់ចូលក្រោមគ្រែ (គ្រែប្រអប់) ។

រឿងនេះបានកើតឡើងនៅផាត់ថាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ នៅពេលអ្នកសម្អាតចូលទៅសម្អាតក្នុងបន្ទប់, ដំបូងមិនបានចាប់ភ្លឹកអ្វីទេ ដោយបាញ់ទឹកអប់ រៀបចំកម្រាលពូក និង សម្អាតបន្ទប់ ប៉ុន្តែក្រោយបន្តិច ក៏ឃើញឈាមហូរចេញពីក្រោមគ្រែ និង មានក្លិនស្អុយ ទើបភ្ញាក់ផ្អើល ។ ប៉ូលិសពិនិត្យឃើញជាសពភេទទី ៣ ដែលបានស្លាប់ប្រមាណ ៣ ថ្ងៃមកហើយ ។

ម្ចាស់ផ្ទះសំណាក់បានប្រាប់ប៉ូលិសថា មានបុរស ២ នាក់មកស្នាក់នៅបន្ទប់នេះ រួចបាននាំជនរងគ្រោះជាភេទទី ៣ មកស្នាក់ជាមួយ ២ ថ្ងៃ ហើយបុរសទាំង ២ ក៏ចេញទៅវិញ ។

រឿងដូច្នេះ នរណាមិនព្រឺរោមលោកអើយ ! ជួនអត់ដឹងថាមានខ្មោចនៅក្រោមគ្រែយើងដេកផង ដេកមួយយប់ជាមួយខ្មោច គួរឱ្យព្រឺខ្លួនមែនទែន ។ នេះគ្រាន់តែពញ្ញាក់ឱ្យជ្រាបខ្លះៗប៉ុណ្ណោះ រឿងកើតឡើងនៅស្រុកគេក៏ពិតមែន តែជាមេរៀនគួរតែដឹងដែរ ៕ សូរ្យសែង

រៀបចំបន្ទប់ផ្ទះសំណាក់ឱ្យភ្ញៀវ ស្រាប់តែជួប…

រៀបចំបន្ទប់ផ្ទះសំណាក់ឱ្យភ្ញៀវ ស្រាប់តែជួប…

ប្រភព៖ matenak, chiangraitimes