“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

ភាពយន្ត​សម័យ​ដើម​របស់​ខ្មែរ​​​រឿង “អាជ័យ​ មេគ្រត” ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ភាពយន្ត​ខ្មែរ​មួយ​ក្រុម​យក​មក​ចាក់​បញ្ចាំង​ឲ្យ​ឡើង​វិញ​កាល​ពី​យប់​មិញ ក្នុង​កម្មវិធី​សប្បុរស​ធម៌​មួយនៅ​សាល​សន្និសីទ​​ចតុមុខ​ ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​មាន​ទាំង​រដ្ឋ​មន្ត្រី សិល្បករ​​ សិល្បការិនី​ សិស្ស ​និស្សិត ទប់​សំណើចមិន​បាន​។

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

ការ​ផ្ទុះ​សំណើច​ រហូត​ដល់​ម្នាក់ៗ ​ស្ទើរ​ចេញ​ទឹក​ភ្នែក​ ក៏​ព្រោះ​តែ​​ភាពយន្ត​មួយ​នោះ ​មាន​​លក្ខណៈ​កំប្លែង​​ខ្លាំង ​និង​មាន​ភាព​ប្រទាក់ ក្រឡា​គ្នា​ពី ឈុត​មួយ​ទៅ​ឈុត​​មួយ។

 

ដំណាល​រឿង “អាជ័យ​ មេគ្រត” ​ដោយ​សង្ខេប​បន្តិច វា​ជា​ភាពយន្ត​មួយ​និយាយ​ពី​​ស្នេហា រវាង នាយ ជ័យ និង ​នាង​គ្រត ដោយ​គ្រួសារ​នាយ​ជ័យ​ជា​គ្រួសារ​ក្រី​ក្រ​ខ្លាំង​រក​តែ​​សំលៀកបំពាក់ ស្លៀក​​មិន​បាន។ ចំណែក​គ្រួសារ នាង​គ្រង​គឺ​ជា​គ្រួសារ អ្នក​មាន។ នាយ​ជ័យ គឺ​ជា​​តួអង្គ​ដែល​ល្ងង់​រក​លេខ​ដាក់​គ្មាន ខណៈ​ នាង​គ្រត គឺ​ជា​ស្រី​ក្រមុំ​មាន​មាឌ​ធំ ស្រលាញ់​ប្ដី។ ​កំលោះ​ៗក្នុង​ភូមិ​​ដែល​ជា​កូន​អ្នក​មាន​ទ្រព្យ​ដូច​គ្នា​​ចូល​ ស្ដីដណ្ដឹង នាង​គ្រត​ជា​ច្រើន​នាក់ ប៉ុន្តែ​​មិន​ព្រម​យក បែរ​ជា​ជ្រើស​រើស​នាយ​ជ័យ ។

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

ទំនៀម​ទម្លាប់​ខ្មែរ​សម័យ​ដើម មុន​ឲ្យ​កូន​ចៅ​រៀប​ការ​ជា​មួយ​គ្នា​ ត្រូវឲ្យ​កូន​កំលោះ មក​បម្រើ​ខាង​ស្រី​យ៉ាង​តិច​មួយ​ឆ្នាំ។ ពេល​មក​បម្រើ​ផ្ទះ​ម្ដាយ​​​ក្មេក នាយ​ជ័យ​​ខំ​​ប្រឹង​ធ្វើ​​ការងារ​ខ្លាំង​​ណាស់​ដើម្បី​ឲ្យ ឪពុក​ម្ដាយក្មេក​ពេញ​ចិត្ត ប៉ុន្តែ​​ខ្លួន​ជា​មនុស្ស​ល្ងង់ ដូច​នេះ​កិច្ចការ​ដែល​ឪពុក​ក្មេក​​ប្រើ ស្ដាប់​អត់​យល់ ធ្វើ​ចេះ​តែ​ខុស។ ភាពយន្ត​មួយ​នេះ មាន​ភាព​កំប្លែង​តាំង​ពី​ដើម​ទី​រហូត​ដល់​ចប់ ហើយ​ចុង​ក្រោយ​នៃ សាច់​រឿង នាយ​ជ័យ ​បាន​រៀប​ការ ជា​មួយ​នាង​គ្រង។

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

កម្មវិធី​ខាង​លើ​រៀប​ចំ​ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ​ភាពយន្ត​​ខ្មែរ​​ព្រះសុរិយា ក្រោម​ប្រធានបទ​​”មួយ​ម៉ឺន​អាល័យ” ដើម្បី​ជួយ​​ដល់​សិល្បករ​​សិល្បៈ​ការិនី​គ្រប់​ទម្រង់ និង កិច្ចការ​ស្រាវ​ជ្រាវ​ភាពយន្ត​ខ្មែរ​បន្ត​ទៀត។ កម្មវិធី​នេះ​បាន​លើក​យក​ភាពយន្ត​ខ្មែរ​នៅ​សម័យ​ដើម​ជា​ច្រើន​រៀង​យក​មក​ចាក់​​​បញ្ចាំង។

 

លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប និង ឯកឧត្ដម សាយ សំអាល រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ចូល​រួម​ជា​គណៈអធិបតី​ក្នុង​កម្មវិធី​នេះ។ រដ្ឋ​មន្ត្រី​ទាំង​២​ខាង​លើ មិន​បាន​ថ្លែង​​សន្ទរកថា​ទេ ពោល​គ្រាន់​តែ អញ្ជើញ​មក​​ទស្សនា​ក៏​ត្រឡប់​ទៅ​វិញ។

 

កម្មវិធី”មួយ​ម៉ឺន​អាល័យ” បន្ត​​នៅ​​ថ្ងៃ​អាទិត្យ​នេះ​១ថ្ងៃ​ទៀង ដោយ​នៅ​ក្នុង​នោះ​​ភាពយន្ត​ខ្មែរ​នា​សម័យ​ដើម​​ចំនួន​​៣រឿង និង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​មាន រឿង ព្រោះ​ធិនវង្ស​នាង​ពៅ, រឿង គួរ​​ឲ្យ​​ចុក​ឈាម” និង​ រឿង អន​អើយ​ស្រី​អន”។ ទស្សនិកជន​ដែល​ចង់​​ទៅ​ទស្សនា​ត្រូវ​​ទិញ​សំបុត្រ ដោយ​ក្នុង​១​សំបុត្រ​សម្រាប់​មនុស្ស​ម្នាក់​ថ្លៃ២ម៉ឺន​រៀល៕

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ

 

“អាជ័យ​ មេគ្រត” បញ្ចាំង​យប់​មិញ សើច​​​ទាំង​​​រាស្ត្រទាំង​មន្ត្រី ពេញ​សាល​ចតុមុខ
អត្ថបទ៖ ខុត សីហា
​​​