រំឭកការសម្តែងរបស់ អម្ពរ ទេវី បន្តិចមើល ធានាថាសើចចុកពោះ (មានវីដេអូ)

6 Videos


អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពបំផុតកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០ ដែលកាលពីសម័យនោះសឹងតែគ្រប់រឿងគឺតែងតែមានវត្តមានរបស់អ្នកចូលរួមសម្តែង ។ ដោសារតែអ្នកនាង អម្ពរ ទេវី មានសមត្ថភាពពោរពេញទៅដោយទេពកោសល្យសម្តែងដ៏ល្អឥតខ្ចោះ ទើបត្រូវបានប្រិយមិត្តហៅអ្នកនាងថារាជិនីនៃភាពយន្តខ្មែរ ។

រំឭកការសម្តែងរបស់ អម្ពរ ទេវី បន្តិចមើល ធានាថាសើចចុកពោះ (មានវីដេអូ)

គ្រប់ឈុតគ្រប់ឆាកនៅក្នុងរឿងដែលមានវត្តមានរបស់អ្នកនាង អម្ពរ ទេវី សម្តែង សុទ្ធសឹងបង្កភាពសប្បាយរីករាយដល់អ្នកទស្សនា ព្រោះតែកាយវិការដ៏ក្រមិចក្រមើម និង រស់រវើករបស់អ្នកនាងបានកន្ត្រាក់ទាញអារម្មណ៍អ្នកទស្សនា មិនថាចាស់ ឬក៏ក្មេង ។

រំឭកការសម្តែងរបស់ អម្ពរ ទេវី បន្តិចមើល ធានាថាសើចចុកពោះ (មានវីដេអូ)

ដើម្បីរំឭកឡើងវិញនូវការសម្តែងដ៏ឆ្នើមរបស់អ្នកនាង អម្ពរ ទេវី ខ្លះៗនោះ នៅពេលនេះ «ប្រជាប្រិយ» សូមចូលខ្លួនមកធ្វើជាអ្នកនាំអារម្មណ៍ ក៏ដូចជាចក្ខុ ជូនប្រិយមិត្តទាក់ទងនឹងការសម្តែងរបស់អ្នកនាង អម្ពរ ទេវី តាមរយៈរឿង «ក្រមុំដុះស្នែង» ដែលអ្នកនាងសម្តែងជាតួឯកជាគូជាមួយនឹងលោក ខៃ ប្រសិទ្ធ ។

រំឭកការសម្តែងរបស់ អម្ពរ ទេវី បន្តិចមើល ធានាថាសើចចុកពោះ (មានវីដេអូ)

ដើម្បីកុំឱ្យខាតពេលយូរ សូមចុចទស្សនាវីដេអូសម្តែងរបស់អ្នកនាង អម្ពរ ទេវី ដែលដកស្រង់ក្នុងវគ្គមួយនៃរឿង «ក្រមុំដុះស្នែង» ដូចតទៅ ៖ សាកល

រំឭកការសម្តែងរបស់ អម្ពរ ទេវី បន្តិចមើល ធានាថាសើចចុកពោះ (មានវីដេអូ)