Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី

6 Videos


កាលពីពេលថ្មីៗនេះបណ្តាញព័ត៌មានហុងកុង បានទម្លាយរឿងរ៉ាវស្នេហារវាងតារាសម្តែងជើងចាស់ហុងកុង គឺអ្នកស្រី ឈើន សាវស៊ា ហៅ (Cherie Chan) វ័យ ៣៩ ឆ្នាំជាមួយនឹងលោក លី វេនហ៊ុយ ដែលជាប្រធានអគ្គនាយកក្រុមហ៊ុននាំចូលរថយន្តប្រណាំងម៉ាក Ferrari ដោយពួកគេបានរៀបការយ៉ាងតក់ក្រហល់កាលពី ពេលថ្មីៗនេះ ក្រោយពីទាក់ទងស្រឡាញ់គ្នាត្រឹមតែរយៈពេល ៦ ខែប៉ុណ្ណោះ ។
Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី
មុននេះអ្នកស្រី ឈើន ក៏ធ្លាប់មាន ប្រវត្តិស្នេហា ២ លើករួចមកហើយដែរ ម្យ៉ាងទៀត ប្តីមុនរបស់អ្នកស្រីក៏ជាបុរសអ្នកមានទ្រព្យម្នាក់ និងបានរៀប ការយ៉ាងតក់ក្រហល់ដែរ ប៉ុន្តែបន្ទាប់ពីមុខរបររបស់ប្តីជួបការបរាជ័យ និងក្រោយពេលប្តីស្លាប់ទៅក៏បានធ្វើឲ្យ អ្នកស្រីរងទុក្ខវេទនាអស់កាលជាច្រើនឆ្នាំ ហើយទើបតែនៅពេលថ្មីនេះទេដែលអ្នកស្រីរកឃើញ ពន្លឺនៃសុភមង្គលសារជាថ្មីឡើងវិញ ។
Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី
កាលពីអ្នកស្រីទើបតែប្រឡូកចូលក្នុងពិភពសិល្បៈជាលើកដំបូងក៏ត្រូវបានជ្រើសឲ្យសម្តែងរួមជាមួយនឹងកំពូលតារាសម្តែងហុងកុងដែលកំពុងតែល្បីល្បាញ គឺលោក លាង ឆាវវ៉ៃ ។ បន្ទាប់មកក៏ត្រូវបានជ្រើសឲ្យ សម្តែងជាតួឯកស្រីជាមួយលោក លីវ តឺហួរ ហើយចាប់តាំងតែពីពេលនោះមកក៏ចាប់ផ្តើមមានឈ្មោះបោះ សម្លេងរហូតអាចទទួលបានពានរង្វាន់ភាពយន្តហុងកុង លើកទី ១៣ កាលពីឆ្នាំ ១៩៩៤ ។
Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី
បន្ទាប់មកទៀតអ្នកស្រី ក៏បានប្រឡុកចូលក្នុងក្រុមហ៊ុនផលិតកម្មភាពយន្ត TVB ហុងកុងដែលកំពុងតែមានឈ្មោះបោះសម្លេងនាសម័យ កាលនោះ ។ កាលណោះក៏មានព័ត៌មានរឿងអាស្រូវស្នេហារវាងអ្នកស្រី និងលោក លីវ តឺហួរ ដែរ ប៉ុន្តែក្រោយ មកក៏ស្ងាត់ទៅវិញ ។ ឆ្នាំ ១៩៩៩ អ្នកស្រីបានបែកបាក់គ្នាជាមួយមិត្តប្រុស គឺលោក ថាង វេនឡុង ។ ឆ្នាំ ២០០០ ស្រាប់តែអ្នកស្រីបញ្ចប់កុងត្រាជាមួយ TVB ហើយបានរៀបការយ៉ាងតក់ក្រហល់ជាមួយនឹងអ្នកជំនួញជនជាតិចិន ចូលសញ្ចាតិអូស្ត្រាលី ហើយក៏បាត់ឈ្មោះចេញពីពិភពសិល្បៈចាប់តាំងតែពីពេលនោះមក ។
Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី
ក្រោយពេលរៀបការ និងនៅពេលដែលមុខជំនួញរបស់ប្តីកំពុងតែតែកាក់កបខ្លាំងនោះ គឺជីវិតរបស់ អ្នកស្រី ឈើន ប្រកបដោយ ជីវភាពហឺុហា ព្រទាំងមានកូនស្រី ២នាក់ ដែលមានអ្នកបម្រើឆ្វេងស្តាំជាច្រើននាក់ ចាំជួយបីបាច់ថែរក្សាផង ។ ប៉ុន្តែកាលខែសីហា ឆ្នាំ ២០០៦ គេឃើញអ្នកស្រីមកជួលផ្ទះនៅទីក្រុងហុងកុង វិញ ដោយមុខជំនួញរបស់ប្តីជួបការបរាជ័យ និងក្រោយមកបានលេងលះគ្នា ដែលកាលណោះអ្នកស្រីទើបតែមាន អាយុ ៣០ ឆ្នាំប៉ុណ្ណោះ ។
Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី
ទុក្ខវេទនារបស់អ្នកស្រីអស់រយៈពេលជិត ១០ ឆ្នាំមកនេះ គឺនៅទីបំផុតអ្នកស្រីបានជួប នឹងប្តីទី ២ ដែលជាបុរសអ្នកមានទ្រព្យអាយុ ៥៩ឆ្នាំ គឺលោក លី វេនហ៊ុយ ប្រធាអគ្គនាយកក្រុមហ៊ុននាំចូល រថយន្តប្រណាំងម៉ាក Ferrari ។ ដូច្នេះអាចចាត់ទុកថា អ្នកស្រី ឈើន សាវស៊ា ពិតជាមានជោគសំណាងល្អមែន ៕ គ ឡេង

Cherie Chan រៀបការប្តីលើកណា បានសុទ្ធតែជាសេដ្ឋី