កម្លាំងនគរបាលចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ចាប់ខ្លួនមនុស្ស ៩នាក់ រួមមានអ្នកកាសែតម្នាក់ និងដកហូតមាន់មួយក្បាល

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបទីតាំង ជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ដោយធ្វើការឃាត់ខ្លួន មនុស្ស ៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់នៅអង្គភាព កម្ពុជាជោគជ័យ ព្រមទាំងដកហូតមាន់មួយក្បាល រួមទាំងម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

លោក គិន វណ្ណ: អធិការរងនគរបាលខណ្ឌ ដែលដឹកនាំកម្លាំងចុះបង្ក្រាប វង់ល្បែងមួយនេះ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានស្តីពីទីតាំងល្បែងជល់មាន់ខាងលើនេះ កម្លាំងរបស់លោកក្រោមការ បញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានចុះទៅបង្ក្រាបជាក់ស្តែង ហើយពេលចុះនោះ អ្នកញៀនល្បែងជាច្រើននាក់ បាននាំគ្នារត់ព្រោងព្រាត ប៉ុន្តែមនុស្ស៩នាក់រត់មិនរួចក៏ត្រូវចាប់ខ្លួនតែម្តង។

សម្រាប់មនុស្សទាំងនេះ ត្រូវបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីរង់ចាំការសួរនាំ និងចាត់វិធានការបន្តទៀត៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   ធ្វើឱ្យអ្នកខ្លះហក់ផ្លោះរបងផ្ទះកំពស់ជិត២ម៉ែត្រ អ្នកខ្លះដាច់ស្បែកជើង និងខ្លះទៀតដួលរបួសស្រាល រត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូ១០គ្រឿង ស៊ុមក្រុងមាន់ចំនួន៧, មាន់ជល់៧ក្បាល, ជញ្ជីងថ្លឹង១ និងសង្វៀនមួយឈុតផងដែរ ។

ហេតុការណ៍នេះបង្ក្រាបកន្លែងបញ្ជល់មាន់នេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅជាប់ខាងជើងផ្លូវជាតិលេខ៥៧ ទល់មុខបន្ទាយកងរាជអាវុធហត្ថក្រុងប៉ៃលិន ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា កន្លែងលេងល្បែងបញ្ជល់មាន់ដុះស្លែមួយនេះស្ថិតនៅក្នុងបរិវេណផ្ទះ របស់ឈ្មោះ មុត កប ភេទប្រុស អាយុ៥៧ឆ្នាំ ស្ថិតនៅភូមិ-សង្កាត់ខាងលើ ដោយបានបើកលេងយ៉ាងគគ្រឹកគគ្រេងជាយូរថ្ងៃខែមកហើយ ហើយអ្នកញៀនល្បែងទាំងនោះមានទាំងប្រជាពលរដ្ឋធម្មតា និងមន្ត្រីរាជការមួយចំនួនផងដែរ ។

ប្រភពបន្តទៀតថា ក្រោយពីបានទទួលព័ត៌មានច្បាស់ការពីភ្នាក់ងារសម្ងាត់ ទើបលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំចុះបង្ក្រាបកន្លែងលេងល្បែងបញ្ជល់មាន់នៅក្នុងក្រុងប៉ៃលិននេះ តែម្តង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ខាងជំនាញកំពុងរៀបចំសំណុំរឿង និងស្រាវជ្រាវរកម្ចាស់ម៉ូតូទាំងនោះ ហើយបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឱ្យចាត់ការតាមនីតិវិធី ។

ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងខេត្តប៉ៃលិន មានការសប្បាយ រីករាយក្នុងចិត្តយ៉ាងខ្លាំង ខណៈសមត្ថកិច្ចនគរបាលបានចុះបង្ក្រាប កន្លែងលេងល្បែងស៊ីសងគ្រប់ ប្រភេទជាញឹកញាប់នៅក្នុងក្រុងប៉ៃលិន ព្រោះល្បែងកាន់តែច្រើនកើតឡើង អំពើលួច ប្លន់ កាប់សម្លាប់ ក៏កាន់តែមានច្រើន បង្កអសន្តិសុខ ក្នុងសង្គមរស់នៅផងដែរ ។

ម្យ៉ាងវិញទៀត ល្បែងកន្ទុយលេខ(ឆ្នោត)កំពុងតែត្រូវគេបើកលេងយ៉ាងពពាក់ពពូននៅ ក្នុងផ្សារ ហើយនៅតាមភូមិជាច្រើនដែរ តែមិនទាន់ឃើញមានសមត្ថកិច្ចណាម្នាក់ចាត់ការនៅឡើយទេ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត