តាមទាន់មានសហាយ គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំ​សំពះ​អង្វរ​ថា ​ឈប់​ធ្វើ​បែប​នេះ​ទៀត​ហើយ បន្ទាប់​ពី​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ខណៈ​​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​ប្រុស​សហា​យមក​ដេក​​ដល់ក្នុង​បន្ទប់ជួល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​លួច​មាន​សហាយ​ឈ្មោះ នៅ មុំ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ចំណែក​ប្រុស​សហាយ​ឈ្មោះ រស់ សា​រ៉ា​ន់ អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ យីហោ ចេ​សិន រីឯ​បុរស​ជា​ប្តី​ឈ្មោះ ខៀវ ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ ភ្នំពេញ​-​កំពង់ស្ពឺ ។

ប្រភព​ពី​បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់​៧​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​អាយុ​២​ឆ្នាំ​ម្នាក់ ។ ថ្មី​នេះ​គាត់​សង្កេត​ឃើញ​ប្រពន្ធ​របស់​គាត់​ហាក់​ខុស​ប្លែក​ពី​មុន ធ្វើ​ឲ្យ​គាត់​សង្ស័យក៏​ផ្តាំ​ឲ្យ​ប្អូន​ថ្លៃ​ជួយ​តាម​មើល ស្រាប់​តែ​នៅ​យប់​កើតហេតុ ប្អូនថ្លៃ​របស់​គាត់​ក៏​បានឃើញ​ប្រពន្ធ​របស់​គាត់​នាំ​ប្រុស​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​តាំងពី​ម៉ោង​៧​យប់ ក៏​បាន​ទូរស័ព្ទទៅ​ប្រាប់​រូប​គាត់ ។ ក្រោយ​ពី​ដឹង​រឿង​ហើយ​គាត់​ក៏​បាន​បើករថយន្ត​ចេញពី​ខេត្តកំពង់ស្ពឺ​មក​ទាំង​យប់ ។

បុរស​ជា​ប្តី​បាន​បន្ត​ថា ពេល​មក​ដល់​មិន​បាន​ធ្វើ​អ្វី​ទេ គឺ​បាន​ទៅ​ប្តឹង​មេ​ភូមិ​ដំណាក់​ធំ​១​ឲ្យ​ជួយ​អន្តរាគមន៍ ទើប​លោក​មេ​ភូមិ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​បន្ទប់​ជួល គោះ​ទ្វារ ។ មួយសន្ទុះ ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​បើកទ្វារ​ចេញ​មក ធ្វើ​ដូច​ជា​អត់​ដឹង​រឿង​អី បាន​លាបម្សៅ​មុខ​សស្គុះ និង​ស្លៀក​រ៉ូ​ប​ពេល​យប់ ។ ចំណែក​ប្រុស​សហាយ បាន​រត់​ចូល​ក្នុង​បន្ទប់ទឹក​ទាំង​ខ្លួន​ននលគក តែ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​បោះ​កន្សែង​ឲ្យ​សហាយ​រុំ​ខ្លួន​ចេញ​មក​ស្លៀកពាក់ ពេល​ដែល​ប្តី​ដើរ​រក​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក ។

បន្ទាប់​ពី​ចាប់​បាន​សហាយស្មន់​ជាក់ស្តែង នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​នាំ​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​សហាយ ព្រមទាំង​បុរស​ជា​ប្តី​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ប្រុស​សហាយ​បាន​ប្រាប់​ថា ពួក​គេ​ធ្វើការ​ជាមួយ​គ្នា ហើយ​បាន​ស្គាល់គ្នា​២​ខែ​មក​ហើយ និង​បាន​គេ​ជាមួយ​ទើបតែ​បាន​២​ដង​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​តាម​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ទាក់ទងប្រុស​សហាយ​នេះ​យូរ​មក​ហើយ ហើយ​តែងតែ​នាំ​មក​ដេក​ក្នុង​បន្ទប់​ជួល​ពេល​ដែល​ប្តី​មិន​នៅ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ បាន​ត្រឹម​យំ​សំពះ​អង្វរ​ប្តី ដោយ​ប្រាប់​ថា គាត់​ឈប់​ធ្វើ​អ៊ីចឹង​ទៀត​ហើយ ។

ទោះបីជា​យ៉ាងណា បុរស​ជា​ប្តី​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ សុំ​លែងលះ​គ្នា ហើយ​ប្រគល់​កូនស្រី​អាយុ​២​ឆ្នាំទៅ​ឲ្យ​ប្រពន្ធ និង​សុំ​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​ម្នាក់ ធ្វើ​ម៉េច​បើ​គេ​អស់ចិត្ត​ពី​គាត់​ហើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​បុរស​ចំណាស់​ម្នាក់ត្រូវ​គេ​​ដឹង​ថា ជា​ ក្នុង​បន្ទប់​ជួល​​​​​នោះ ធ្វើ​ឱ្យ​បុរស​​ជា​​ប្តី​​ ព្យា​យាម​ទប់កំហឹង​ មិន​ហ៊ាន​ធ្វើអ្វីទាំងអស់ ​បានត្រឹម​​តែ​ទាញ​ទ្វារ​បិទ​វិញនិង​​ចង​ចម្រឹង​លួស​​ពី​ខាង​​ក្រៅ រួច​ហើយ​​ទៅ​ប្តឹង​ សមត្ថកិច្ច​​ឱ្យ​ចុះ​​មក​ ជួយ​​អន្តរាគមន៍​ភ្លាមៗ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ 

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ​កែវ ឈួ​ន អាយុ​៥៣​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​តា​សួរ ឃុំ​សារិកា ស្រុក​ល្វាឯម ខេត្តកណ្តាល រីឯ​ប្រពន្ធ​ឈ្មោះ​ឡេ​ង សុខ​ចាន់ អាយុ​៤៨​ឆ្នាំ ទាំង២នាក់​មាន​កូន​ចំនួន៥នាក់ ព្រមទាំង​មានចៅទៀតផង ។ ចំណែក​ឯ​​​ បុរស​​ជា​សហាយស្មន់ ​ឈ្មោះ​វណ្ណ ណា​រ៉ាត់ អាយុ​៤៧​ឆ្នាំ ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ។

បើ​តាម​ការ​អះអាង​ ពី​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​​ សមត្ថកិច្ចដឹង​​​​ថា រូប​ខ្លួន​​​បាន​លែងលះ​ជាមួយ​បុរស​ប្តី​នោះ​រួច​ហើយ ​គ្រាន់តែ​មិន​ទាន់​ដាច់​ស្រេច​​គ្នា​ ប៉ុណ្ណោះនៅឯ​សាលា​ឃុំ ។

ទោះបីជា​យ៉ាងណា ក្រោយ​កើតហេតុ ករណី​នេះ​ត្រូវ​បាន​​ដោះស្រាយ​គ្នា​តាម​នីតិវិធី ដោយ​ភាគី​​​ខាង​​ប្តី ព្រមយក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ចាស់​១​គ្រឿងជិះ​ចេញ​​​​​ទៅ​​វិញ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តាមទាន់មានសហាយ គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ

តាមទាន់មានសហាយ គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ

តាមទាន់មានសហាយ គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ

តាមទាន់មានសហាយ គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ