កំណើន​GDP​ទាប និង​សេដ្ឋកិច្ច​អា​មេ​រិ​ក​ដើរ​យឺត បាន​ជះ​ឥទ្ធិពល​លើ​វិស័យ​លំនៅ​ឋាន

សហរដ្ឋអាមេរិក ៖ ក្នុង​អំឡុង​ព្រឹត្តិការណ៍​សន្និបាត​របស់​លោកស្រី​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក Hillary Clinton ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង Philadelphia ក៏​បាន​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ឱ្យ​ងើបឡើង​វិញ​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​មួយ​ដែល ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយ​សម្ព័ន្ធ​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ GDP អា​មេ​រិ​ក​ស្ថិត​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​១,២% ដែល​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​វិស័យ​លំនៅ​ឋាន​សហរដ្ឋអាមេរិក ។

ប្រធាន​សេដ្ឋវិទូ លោក Lawrence Yun បាន​ថ្លែង​ថា ៖ « កំណើន GDP ក្នុង​ត្រីមាស​ទី​២​នេះ​បង្ហាញ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​ទើបតែ​មាន​សន្ទុះ​តិចតួច​ប៉ុណ្ណោះ ។ នេះ​ជា​ត្រីមាស​ទី​៣ កំណើន​បាន​ត្រឹមតែ​ជិត​១% ដែល​ផ្ទុយ​ពី​មធ្យមភាគ​រយៈពេល​វែង​ពី​មុន​មក​កើន​រហូត​ដល់​៣% » ។

លោក Yun បន្ថែម​ថា ៖ « យ៉ាងណាមិញ ការ​សាងសង់​លំនៅ​ឋាន​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ចាប់ផ្តើម​សាងសង់​លំនៅ​ឋាន​ចំពោះ​គ្រួសារ​តូច​ក្នុង​ត្រីមាស​ទី​២​ថយ​ចុះ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ។ ទន្ទឹម​គ្នា​នេះ​ដែរ អាជីវកម្ម​ផ្សេង​ៗ​ក៏​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ​ផង​ដែរ » ។

GDP គួរតែ​ចៀសវាង​សេដ្ឋកិច្ច​ធ្លាក់​ចុះ ចំពោះ​ហេតុផល​សាមញ្ញ​ដែល​ថា លំនៅ​ឋាន​ថ្មី​ៗ​ជា​ច្រើន​ចាំបាច់​ត្រូវ​តែ​សាងសង់ ។ អា​មេ​រិ​ក​កំពុង​ជួប​វិបត្តិ​កង្វះ​លំនៅ​ឋាន ។ លំនៅ​ឋាន​ជា​ច្រើន​ទៀត​ចាំបាច់​ត្រូវ​តែ​សាងសង់​នោះ វា​នឹង​ជួយ​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​លូតលាស់​លឿន​ជាង​មុន ៕