ប្រាក់​ជាង​៨​ម៉ឺន​ដុល្លារ​ជួយ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ពី​សហគមន៍​ឱសថការី​ខ្មែរ​-បារាំង​

សហគមន៍​ឱសថ​ការី​ខ្មែរ​-បា​រាំង​ GFC PHARMA និង​សហគមន៍​ឱសថការី​ខ្មែរ​-បារាំង​បាន​រួម​គ្នា​បង្កើត​កម្មវិធី​សប្បុរស​ធម៌​មួយ​ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​ជួយ​ដល់​មន្ទីរ​​កុមារ​ពេទ្យ​គន្ធបុប្ផា។

 

ប្រាក់​ជាង​៨​ម៉ឺន​ដុល្លារ​ជួយ​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ពី​សហគមន៍​ឱសថការី​ខ្មែរ​-បារាំង​

រូបថជុំគ្នា​នៃ “រាត្រី​រ៉ង់​ដេវូ”​

 

កម្មវិធី​សប្បុរស​ធម៌ “រាត្រី​រ៉ង់​ដេវូ”​ នេះ​រក​​ថវិកា​​បាន​ជា​បណ្តោះ​អាសន្ន​​ចំនួន​​ទឹក​ប្រាក់​​​ ៨០៧០០​ដុល្លារ​​អាមេរិក​ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​កាល​ពី​យប់​មិញ​ ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ ដែល​​​ព្យាបាល​ជំងឺ​កុមារ​រាប់​ម៉ឺន​នាក់​ដោយ​មិន​គិត​ថ្លៃ។

 

កម្មវិធី​សប្បុរស​ធម៌​​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​ និង​ជា​ការ​បំពេញ​​កាតព្វកិច្ច​ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ ដើម្បី​ខ្មែរ​ និង​មនុស្ស​ជាតិ៕

 

អត្ថបទ៖ លឹម សុនា