អាវ​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​

អាវ​មួយ​របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភពលោក​ Guinness World Records ដោយ​សារ​​លក់​បាន​ក្នុង​តម្លៃ​កប់​ពពក។

 

អាវ​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​

 

​​អាវ​​ពណ៌​ខៀវ​ក្រមៅ​នេះ​គឺ​លោក​ Narendra Modi បាន​ពាក់​នៅ​​អំឡុង​កិច្ច​ជំនួប​ជា​មួយលោក​​ប្រធានាធិបតី​អាមេរិក​លោក​ Barack Obama នៅ​ទីក្រុង​ញូដេលី​ កាល​ពី​ឆ្នាំ​មុន។ នៅ​លើ​អាវ​បាន​រចនា​យ៉ាង​ពិសេស​​ ​ដែល​មាន​ប៉ាក់​អក្សរ​ “Narendra Damodardas Modi” ជា​ឈ្មោះ​នាយក​រដ្ឋ​មន្រ្តី​ ហើយ​​ប៉ាក់​ដោយ​សរសៃ​មាស។

 

អាវ​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​

 

ទឹក​ប្រាក់​ជាង​១៥ ០០០ ដុល្លារ​ត្រូវ​បាន​ចំណាយ​ដើម្បី​ផលិត​អាវ​ខាង​លើ​នេះ​ឡើង​ ហើយ​វា​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ចាប់​ពី​ជាង​ ១៦ ០០០ ដុល្លារ​អាមេរិក។ ជា​លទ្ធផល​គឺ​​ដេញ​ថ្លៃ​បាន​ក្នុង​តម្លៃ​​ប្រមាណ​ ៦៩០ ០០០ ដុល្លារ​​អាមេរិក ដែល​មហាសេដ្ឋី​ជំនួញ​ត្បូង​ពេជ្រ​​មួយ​រូប​ជា​អ្នក​ដេញ​ថ្លៃ​បាន។

 

អាវ​​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​

 

​​ដោយ​សារ​ដេញ​បាន​ក្នុង​តម្លៃ​ថ្លៃ​លើស​លប់​ហេតុ​នេះ​ក្រុមការងារ​​កំណត់​ត្រាពិភព​លោក​ Guinness World Records បាន​សម្រេច​បញ្ចូល​អាវ​នេះ​ក្នុង​សៀវភៅ​កំណត់​ត្រា​របស់​ខ្លួន៕​​​​​​​

ចុច​អាន៖ រូបភាព​ប្លែក​ៗ​ហួស​ចិត្ត មាន​តែ​មួយ​គត់​នៅ​ចិន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ straitstimes​​​​​​