ចាវ លីណា បដិសេធអាជីពបង្ហាញម៉ូដ ព្រោះស្រឡាញ់កីឡាបាល់ទាត់

6 Videos


ក្នុងព្រឹត្តិការណ៍អូឡាំពិក Rio 2016 ថ្វីត្បិតតែក្រុមបាល់ទាត់ជម្រើសជាតិនារីចិន ប្រកួតចាញ់ក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ ០-១ នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយក្តី តែក្រុមកីឡាការនីចិន បានបង្ហាញនូវភាពអង់អាចក្លាហាននិងសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញបំផុត ជាពិសេសគឺកីឡាការនីអ្នកចាំទីនាង ចាវ លីណា ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោជាងគេ ។
ចាវ លីណា បដិសេធអាជីពបង្ហាញម៉ូដ ព្រោះស្រឡាញ់កីឡាបាល់ទាត់
នាង ចាវ លីណា កើតឆ្នាំ ១៩៩១ នៅទីក្រុងសៀងហៃ ។ មានកម្ពស់ ១,៨៨ ម៉ែត្រ នាងបានចូលប្រឡូក ក្នុងវិស័យកីឡាបាល់ទាត់អស់កាល ១៦ ឆ្នាំមកហើយដែលបច្ចុប្បន្នជាអ្នកចាំទីក្រុមជម្រើសជាតិចិន ។ មុននេះ បន្តិចនាងធ្លាប់ត្រូវបានក្រុមហ៊ុនបង្ហាញម៉ូដមួយអញ្ជើញនាងឲ្យដើរបង្ហាញម៉ូដ តែត្រូវនាងបដិសេធ ព្រោះនាងយ ល់ឃើញថា ការលេងបាល់ទាត់ គឺរឹតតែមានភាពស្រស់សង្ហាថែមទៀត ។ ក្រៅពីបាល់ទាត់នាង ចាវ លីណា មានចំ ណង់ចំណូលខ្លាំងទៅលើបទភ្លេង និង ចម្រៀង ជាពិសេសគឺបទចម្រៀងចង្វាក់រ៉ក់ ។
ចាវ លីណា បដិសេធអាជីពបង្ហាញម៉ូដ ព្រោះស្រឡាញ់កីឡាបាល់ទាត់
ចាវ លីណា មិនត្រឹមតែចេះវាយស្គរប៉ុណ្ណោះទេ ព្រមទាំងចេះរាំបានគ្រប់ចង្វាក់ទៀតផង ព្រោះកន្លងមក នាងក៏ធ្លាប់ចូលជាសមាជិកក្រុមតន្ត្រីផងដែរ ។ បើនិយាយពីឈុតសម្លៀកបំពាក់វិញ គឺនាងមិនសូវបានប្រើប្រាស់ ឈុតសម្លៀកបំពាក់ម៉ាកល្បីៗ និង មានតម្លៃខ្ពស់ៗនោះឡើយ ហើយអ្វីដែលនាងចូលចិត្តបង្ហោះនៅតាមបណ្តាញហ្វេសប៊ុកនោះ គឺជាឈុតកីឡាភាគច្រើន ៕ គ ឡេង
ចាវ លីណា បដិសេធអាជីពបង្ហាញម៉ូដ ព្រោះស្រឡាញ់កីឡាបាល់ទាត់
ចាវ លីណា បដិសេធអាជីពបង្ហាញម៉ូដ ព្រោះស្រឡាញ់កីឡាបាល់ទាត់