ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ បែកធ្លាយ​រឿង​ទឹក​សុទ្ធ ជា លី​ហ្សា

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ទាំង​ព្រឹក​រវាង​ម៉ូតូ​រ៉ឺ​ម៉ក​និង​ម៉ូតូ​រ៉ឺ​ម៉ក​របស់​សិប្បកម្ម​ទឹក​សុទ្ធ​យីហោ ជា លី​ហ្សា បើក​សមត្ថកិច្ច​រក​ឃើញ​ថា ម្ចាស់​សិប្បកម្ម​នេះ​បាន​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​ផ្តល់​ប្រាក់​ពលកម្ម​ទាប មិន​មាន​សម​មាត្រ​និង​ប្រាក់​ឈ្នួល​ដែល​ច្បាប់​កំណត់ ហើយ​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​ការ​សិក្សា​របស់​កុមារ និង​បះ​ពាល់​ដល់​សិទ្ធិ​កុមារ​ដែល​ច្បាប់​ត្រូវ​តែ​ការពារ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០៤ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង តែ​ពុំ​មាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុប្រមាណ​១៤​ឆ្នាំ បើក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​យីហោ ជា លី​ហ្សា ដឹក​ទឹក​សុទ្ធ​ពេញ​រ៉ឺ​ម៉ក និង​មាន​កុមារ​ម្នាក់​ទៀត​ជិះ​ជាមួយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ចំណែក​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត​បើកបរ​ដោយ​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​ដូច​គ្នា ដឹក​ទឹក​សុទ្ធ​ពេញ​រ៉ឺ​ម៉ក និង​មាន​ក្មេង​២​នាក់​ជិះ​ជាមួយ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​យ៉ាង​លឿន​ដូច​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បុក​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង​ដាច់​កង់​របូត​ចេញ​រត់​ចោល​រ៉ឺ​ម៉ក ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ​យ័​ព្រលឹង​ចុង​សក់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ​យីហោ ជា លី​ហ្សា ឈ្មោះ ប៉ែន ជា មាន​ទីលំនៅ​ភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​វរសេនីយ៍ត្រី វ​ន្ថា អធិការរង នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​ថា ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ​យីហោ ជា លី​ហ្សា បាន​ឲ្យ​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​បើកបរ​ម៉ូតូ​រ៉ឺ​មក​ដឹក​ទឹក​សុទ្ធ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ ខុសច្បាប់​ចរាចរណ៍ លោក​បាន​នាំ​ក្មេង​ដែល​បើក​រ៉ឺ​ម៉ក និង​រ៉ឺ​ម៉ក​យក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ហើយ​កោះហៅ​ម្ចាស់​សិប្បកម្ម​មក​អប់រំ​ដែរ និង​ធ្វើការ​ផាកពិន័យ ដោយ​ម៉ូតូ​រ៉ឺ​ម៉ក អត់​ស្លាក​លេខ ម៉ូតូ​មាន​តែ​គ្រោងឆ្អឹង គ្មាន​ភ្លើង​ស៊ី​ញ៉ូ គ្មាន​កញ្ចក់ មើល​ក្រោយ គ្មាន​ពាក់មួក​សុវត្ថិភាព ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បាន​ឲ្យ​ដឹង​ថា ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​យីហោ ជា លី​ហ្សា បាន​ឲ្យ​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​បើកបរ​រ៉ឺ​ម៉ក​ដឹក​ទឹក​សុទ្ធ​ចែកចាយ គឺ​ខុសច្បាប់​ចរាចរណ៍ ជា​ការងារ​ធ្ងន់​លើស​កម្លាំង ប៉ះពាល់​ដល់​ការ​រៀនសូត្រ ការ​បណ្តុះ​បញ្ញា ឲ្យ​ប្រាក់​ឈ្នួល​ទាប កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ លោក​នឹង​ចាត់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​អធិការកិច្ច​ក្នុង​រឿង​នេះ ។ លោក​បន្ត​ទៀត​ថា ច្បាប់​ការងារ ក្មេង​ចាប់ពី​អាយុ​១៤​ដល់​១៦​ឆ្នាំ​អាច​ចូល​ធ្វើការ​ងារ​បាន ក៏​ប​ន្តែ​គឺ​ឲ្យ​ធ្វើ​ការងារ​ស្រាល​ៗ និង​ត្រូវ​ទុក​ពេល​កុំ​ឲ្យ​បះ​ពាល់​ដល់​ការ​សិក្សា មិន​ត្រូវ​ឲ្យ​ក្មេង​ធ្វើការ​ពេញ​ម៉ោង​ដូច​ជា​មនុស្ស​ចាស់​ឡើយ ។

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​វិញ​បាន​លើក​ឡើង​ថា គួរ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ជីវភាព​គ្រួសារ​ក្មេង​ដែល​បោះបង់​ចោល​សាលា​មក​ធ្វើការ​ធ្ងន់​បែប​នេះ តើ​មាន​អ្វី​ជា​បញ្ហា មក​ពី​កត្តា​ជី​ភាព ឪពុក​ម្តាយ​គ្មាន​លុយ​ឲ្យ​កូន​បន្ត​ការ​សិក្សា ឬ​យ៉ាងណា0x017d7 ។ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ទើប​បែកធ្លាយ​រឿង​កេង​ប្រ​វ​ញ្ច័​កម្លាំង​ពលកម្ម​លើ​កុមារ ៕