រន្ធត់! អំពើភេរវកម្មបំផ្ទុះគ្រាប់បែក ក្នុងពិធីមង្គលការ ស្លាប់អស់ ៣០នាក់ របួសជិត១០០នាក់ នៅទួរគី (មានវីដេអូ)

ទួរគី៖ កាលពីម្សិលមិញ មានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកមួយបានកើតឡើង នៅក្នុងពិធីជប់លៀងមង្គលការ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់បាត់បង់ជីវិត និងជិត១០០នាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងក្នុងអំឡុងពិធីជប់លៀងមង្គលការមួយកន្លែង ដែលស្ថិតនៅតំបន់ជាយក្រុង ភាគខាងត្បូងភូមិ Sahinbey នៃទីក្រុង Gaziantep ប្រទេសទួរគី។

លោក Ali Yerlikaya អ្នកនាំពាក្យឲ្យរដ្ឋាភិបាលទួរគី បានអះអាងថា ការបំផ្ទុះគ្រាប់បែកនេះគឺជាអំពើភេរវកម្មច្បាស់ណាស់ ប៉ុន្តែមិនទាន់បានដឹងច្បាស់ថា អ្នកណានៅពីក្រោយការវាយប្រហារនេះនៅឡើយ។

ក្រោយការបំផ្ទុះគ្រាប់បែកនេះ ប្រជាជនទួរគីបានដាក់ការសង្ស័យលើពួក ISIS ជាអ្នកធ្វើ​ ហើយបច្ចុប្បន្ននេះ គេជឿថាសមាជិក ISIS កំពុងស្ថិតនៅតាមទីក្រុងប្រទេសទួរគីផងដែរ។

ឧបនាយករដ្ឋមន្រ្តីប្រទេសទួរគី លោក Mehmet Simsek បានលើកឡើងថា «ករណីបំផ្ទុះគ្រាប់បែកដ៏គួរឲ្យរន្ធត់នេះ បានធ្វើឲ្យប្រជាជនមានការភ័យខ្លាច ប៉ុន្តែពួកយើងខំប្រឹងយ៉ាងណាមិនឲ្យមានរឿងនេះកើតឡើងទៀតទេ»

លោកបានបន្តថា «នេះគឺជាអំពើដ៏ឃោឃៅមួយ នៅក្នុងពិធីមង្គលការ ដែលពួកគេកំពុងនាំគ្នារីករាយ ប៉ុន្តែបានក្លាយជាទ្វាមរណៈរបស់ពួកគេទៅវិញ តែទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែ អ្នកដែលបង្ករឿងនេះឡើង នៅក្នុងគោលបំណងបែបណាក៏ដោយ ពួកយើងដែលតំណាងឲ្យរដ្ឋ និងរដ្ឋាភិបាល នឹងតស៊ូប្រឆាំងវិញ ចំពោះអំពើដ៏ឃោឃៅមួយនេះ»

គួររំលឹកផងដែរថា ទួរគី បានរងនូវគ្រោះថ្នាក់ បំផ្ទុះគ្រាប់បែកនេះ ជាច្រើនលើកច្រើនសាទៅហើយ ប៉ុន្តែមិនទាន់ចាប់បានមេក្លោងដែលនៅពីក្រោយរឿងនេះនៅឡើយទេ ដោយបានត្រឹមសង្ស័យថា ពួក ISIS ជាអ្នកបង្កតែប៉ុណ្ណោះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត