៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

“ដៃ​ម៉ែ​ប្រណម្យ​បន់​ក្នុង​ចិត្ត ឲ្យ​កូន​ជាប់​ពិត​ឥត​សង្ស័យ ឃើញ​កូន​ប្រលង​ម្ដាយ​ក៏​ភ័យ ២ថ្ងៃ​លៃលក​ចាំ​ជួយ​កូន”។ នេះ​ជា​អារម្មណ៍​ម្ដាយ​ឪពុក​គ្រប់​រូប ពេល​ដល់​ថ្ងៃ​កូន​ប្រលង​បាក់​ឌុប ព្រោះ​ជា​ថ្ងៃ​សំខាន់​បំផុត ដើម្បី​ឲ្យ​កូន​អាច​បន្ត​អនាគត​ដ៏​ភ្លឺ​ស្វាង​លើ​វិថី​វែង​ឆ្ងាយ​ទៀត។

 

កាល​ពី​ព្រឹក​មិញ អំឡុង​ពេល​បិទ​លេខ​តុ និង​លេខ​បន្ទប់​តាម​មណ្ឌល​ប្រលង​នានា គេ​សង្កេត​ឃើញ​ម្ដាយ​ឪពុក​ជា​ច្រើន​ក៏​បាន​រួម​ដំណើរ​ទៅ​ជាមួយ​កូន ដើម្បី​លើក​ទឹក​ចិត្ត និង​ជួយ​បន់​ស្រន់ ឲ្យ​បាន​ជាប់​សម​តាម​តាម​បំណង។ ចំណែក​រូប​ភាព​ខាង​ក្រោម បង្ហាញ​ពី​ម្ដាយ ២រូប បាន​ទៅ​បន់​ស្រន់​ជាមួយ​កូន ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។

 

៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

 

អ្នក​ស្រី ចន្ថា ដែល​មាន​កូន​ប្រលង​បាក់​ឌុប​នៅ​ថ្ងៃ​ស្អែក​ដែរ​នោះ បាន​ប្រាប់ Sabay ថា អ្នក​ស្រី​ជូន​កូន​មើល​ឈ្មោះ រួច​ក៏​ឆ្លៀត​​បន់​ស្រន់​នៅ​រូប​សំណាក់​បុព្វបុរស ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ អ្នក​ស្រី​បាន​និយាយ​ថា៖ “កូន​អ្នក​ប្រលង​ទេ តែ​ខ្ញុំ​ចេះ​តែ​មិន​សុខ… អាគម​ផ្សំ​អាយ៉ូស ចេះ​តែ​បន់​ទៅ ឲ្យ​បាន​ប្រលង​ជាប់ ព្រោះ​មួយ​ឆ្នាំ​មួយ​ឆ្នាំ​យូរ​ណាស់ មិន​អាច​ធ្លាក់​ទេ”។

 

៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

 

៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

 

៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

 

៥​សន្លឹក​បង្ហាញ​ពី​ទឹក​ចិត្ត​ម្ដាយ បន់​ស្រន់​ជាមួយ​កូន​តាំង​ពី​មុន​ថ្ងៃ​ប្រលង

 

ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទូ​ទាំង​ប្រទេស ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ៧:៣០​នាទី ថ្ងៃ​ចន្ទ​ស្អែក​នេះ​ហើយ។ ចំពោះ​បេក្ខជន​សរុប មាន​ប្រមាណ ៩៣៧៥២នាក់​  ដោយ​ក្នុង​នោះ មាន ២៥% ជា​បេក្ខជន​ចាស់​ដាក់ពាក្យ​ប្រឡង​ម្តង​ទៀត​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧ (កើន​ឡើង ៧មណ្ឌល) និង ៣៧៨១បន្ទប់​ប្រឡង៕ ​

 

អត្ថបទ៖ គង់ វិសាល ​