មុនប្រលងបាក់ឌុបមួយថ្ងៃ ​សិស្ស​នៅតែ​មក​បន់ស្រន់​មិនទាន់​ឈប់

មុនប្រលងបាក់ឌុបមួយថ្ងៃ ​សិស្ស​នៅតែ​មក​បន់ស្រន់​មិនទាន់​ឈប់

 

 

ថ្ងៃស្អែក​ គឺជា​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ហើយ ចំណែក​ថ្ងៃនេះ​សិស្សានុសិស្ស​ដែលជា​បេក្ខជន​ប្រឡង និង​លោកគ្រូ​អ្នកជា​អនុរក្ស បាន​ផ្លាស់​ទី​ទៅកាន់​ទី​រួម​ខេត្តរៀងៗខ្លួន។ ដូចដែល​ប្រិយមិត្ត​របស់​ Sabayបានដឹងហើយថា មុន​ថ្ងៃ​ប្រឡង​មកដល់​សិស្សានុសិស្ស​ភាគច្រើន​បាន​ទៅ​បួងសួង បន់ស្រន់​នៅតាម​ទីកន្លែង​សក្ការៈ​សក្តិ​សិទ្ធិផ្សេងៗ ដើម្បី​ឲ្យ​ពួកគេ​ជោគជ័យ​ក្នុងការ​ប្រឡង។

 

មុនប្រលងបាក់ឌុបមួយថ្ងៃ ​សិស្ស​នៅតែ​មក​បន់ស្រន់​មិនទាន់​ឈប់

 យុវជន គុណ ភក្ដី មក​បន់​ស្រន់​ សុំ​កម្លាំង​ចិត្ត​ ប្រលង​ជាប់​ស្អែក

 

ងាក​មក​មើល​អាស្រម​លោកយាយ​ម៉ៅ​នៅ​ល្អាង​ក្នុង​ខេត្តកំពត​ឯណេះ​វិញ ហាក់​មាន​ភាព​មមាញឹក​ខ្លាំង ដោយសារ​តែមាន​សិស្សានុសិស្ស​ទៅ​បន់ស្រន់​យ៉ាង​ច្រើន​កុះករ។ យុវជន គុណ ភក្តី ជា​សិស្ស​មកពី​វិទ្យាល័យ​មាស​ សុភា​បា​នៀវ បាន​ប្រាប់​ឲ្យ​ដឹងថា “តាំងពី​ដូនតា​រៀងមក​យើង​មាន​ជំនឿ​លើ​ការ​បន់ស្រន់ ទោះបីជា​មានចំណេះ​វិជ្ជា​ហើយក៏​ដោយ ក៏​យើង​មិន​ចោលការ​បន់ស្រន់​នេះដែរ”។ ភក្ដី​បន្ដថា​មុន​មក​បួងសួង​នៅទីនេះ ប្អូន​ក៏បាន​ទៅ​បួងសួង​ម្តង​ហើយ​នៅ​វត្ត​ដងទង់ ដើម្បី​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​ប្រឡង​ស្អែក​នេះ។

 

មុនប្រលងបាក់ឌុបមួយថ្ងៃ ​សិស្ស​នៅតែ​មក​បន់ស្រន់​មិនទាន់​ឈប់

 

អត្ថបទ៖ គីម សាយ