មែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើង

6 Videos


ស្របពេលដែលអ្នកនាង សំ ប៉ូលីដា ធ្លាក់ខ្លួនក្ររកប្រាក់ព្យាបាលជំងឺមិនបាន ដោយអ្នកនាងបានធ្វើការអំពាវនាវស្វែងរកជំនួយពីសប្បុរសជននោះ តារាសម្តែង សឿ សុធារ៉ា បានសារភាពថា នាងធ្លាប់ត្រូវបានអ្នកនាងសំ ប៉ូលីដា ឲ្យរ៉ូបស្លៀកកាលពី នាងចូលសិល្បៈដំបូង។ក្នុងនោះ សឿ សុធារ៉ា ក៏បានឧបត្ថម្ភ ដល់អ្នកនាង សំ ប៉ូលីដា នូវទឹកប្រាក់ចំនួន ២០០ ដុល្លារផងដែរ ។

មែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើង

កាលពីពេលថ្មីៗនេះ តារាសម្តែង សឿ សុធារ៉ា បាននិយាយប្រាប់មិត្តភក្តិក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងធ្លាប់ត្រូវបានអ្នកនាង សំ ប៉ូលីដា ផ្តល់សំលៀកបំពាក់ ឲ្យនាងជាបន្តបន្ទាប់ កាលពីនាងទើបចូលសិល្បៈដំបូងនៅឆ្នាំ ១៩៩៩ ។ នាងប្រាប់ថា រ៉ូបដែលអ្នកនាងស្រលាញ់ជាងគេនោះគឺរ៉ូបពណ៌ក្រហម ដែលមានតម្លៃប្រមាណជា ៥០០០ រៀល ។ ក្នុងនោះនាងក៏បានសរសើរថា អ្នកនាង សំ ប៉ូលីដា ជាមនុស្សដែលមានទឹកចិត្តល្អដល់នាង ។

មែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើង

ជាមួយគ្នានោះដែរ សឿ សុធារ៉ា ក៏បានផ្តល់ជាថវិកាប្រមាណជា ២០០ ដុល្លារ សម្រាប់ឧបត្ថម្ភដល់ អ្នកនាងសំ ប៉ូលីដា ដែល កំពុងជួបការខ្វះខាតនិងមានជំងឺផងដែរ ៕ ចេនី

មែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើងមែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើងមែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើងមែនក៏អី! សឿ សុធារ៉ា ធ្លាប់សុំខ្ចី សំ ប៉ូលីដា តាំងពីអឹញ្ចឹងឡើង