ឃើញ​ចុងជើង​ដើរ​ឡើង​ទៅ​មើល ស្រាប់តែ​រត់​ចុះ​វិញ​យ៉ាង​លឿន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នឹង​បង្កាន់ដៃ​ជណ្តើរ​ជាន់​ទី​២​នៃ​អគារ​សាល​ប្រជុំ​របស់​ក្រសួង​វប្ប​ធ៌​ម និង​វិចិត្រសិល្បៈ ខណៈ​​ស្ត្រី​ជា​បុគ្គលិក​ម្នាក់​ទៅ​ធ្វើការ​បោសសំអាត​កន្លែងធ្វើការ​របស់​គាត់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២១ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​មាន​ទីតាំង​លេខ​២២ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នោះ​មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម មាឌធំ​ល្មម កំពស់​ប្រហែល​១,៥៦​ម៉ែត្រ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង អាវ​ការ៉ូ​ដៃ​វែង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ធ្វើ​អត្តឃាត​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​ជា​បុគ្គលិក​ម្នាក់​បាន​មក​ធ្វើការ​បោសសំអាត​កន្លែងធ្វើការ​នៅ​ជាន់​ខាងក្រោម​ក្បែរ​កន្លែង​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​ចុងជើង​របស់​មនុស្ស​នៅ​ខាងលើ ។ ពេល​បានឃើញ​ចុងជើង​របស់​មនុស្ស​ហើយ ដោយ​មានការ​សង្ស័យ​ស្ត្រី​រូប​នោះ​ក៏​បាន​ឡើង​ទៅ​មើល ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ចងក​សម្លាប់​ប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ក៏​រត់​ចុះ​មក​ខាងក្រោម​ប្រាប់​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា បុរស​រង​គ្រោះ​ប្រហែលជា​ជា​ជនអនាថា និង​ពុំ​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​រូបគេ​បាន​ដើរ​មកពីណា និង​ចូល​ទៅ​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ក្រសួង​ខាងលើ​តាំងពី​ពេល​ណា​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​នគរបាល​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​បុរស​ជន​រង​គ្រោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯ​ពិតប្រាកដ​មែន ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕